Updated! រកឃើញ​បងប្អូន​២នាក់ ឆ្លងកូវីដ១៩ ដែលជាបុគ្គលិកធនាគារ២កន្លែង​ផ្សេងគ្នា

  • 2020-12-03 03:15:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រឹកនេះក្រសួង​សុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន​១ទៀត ដែលកែសម្រួលថ្មី ឱ្យដឹងថា កម្ពុជា​មានករណីវិជ្ជមាន​កូវីដ១៩​ថ្មី២នាក់​ដែលជាបងប្អូនបង្កើតនឹងគ្នា ពោលគឺ​ម្នាក់​ជាបងប្រុស​អាយុ ២៣ឆ្នាំ នៅសង្កាត់​វាលស្បូវ ខណ្ឌច្បារអំពៅ ជាបុគ្គលិកធនាគារ​ចិន ​ក្នុងអគារកាណាឌីយ៉ា​ ផ្លូវមុន្នីវង្ស) ដែលបានប៉ះពាល់​ផ្ទាល់​ជាមួយស្រ្តីអាយុ៣៦ឆ្នាំ ដែល​រកឃើញ​កូវីដ១៩ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ​២០២០។ ម្នាក់ទៀត​ជាប្អូនស្រីអាយុ ២១ឆ្នាំ នៅសង្កាត់​វាលស្បូវ ជាបុគ្គលិកធនាគារ​កាថេយូណៃធីត រាជធានីភ្នំពេញ។

សូមអានបន្ថែមខាងក្រោម៖

អត្ថបទថ្មី
;