សំពត់​រៀន​ខ្លី​សិចស៊ី ព្រោះ​សិស្ស​ស្រី​ជប៉ុន​ប្រើប្រាស់​វិធី​ទាំង​៣​នេះ!

  • 2020-12-04 05:53:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


"Seifuki" ជា​ពាក្យ​​ជប៉ុន ដែល​សំដៅ​ទៅ​លើ​ឯកសណ្ឋាន​សិស្ស​សាលា​ស្រី។ ឯកសណ្ឋាន​សិស្ស​សាលា​នៅ​ជប៉ុន​មាន​បម្រែបម្រួល​ខ្លាំង ជា​ពិសេស​គឺ​​​​នៅ​ត្រង់​ការ​ស្លៀក​សំពត់​កាន់​តែ​​ខ្លី​សិចស៊ី​តែ​ម្ដង។

ការ​ស្លៀក​សំពត់​ខ្លី​បែប​នេះ បាន​ក្លាយ​ជា​​ទំនោរ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ជា​យូរ​ណាស់​មក​ហើយ​តាម​រយៈ​វប្បធម៌​មួយ​ដែល​គេ​ហៅ​ថា "Gyaru" នៅ​អំឡុង​​ទសវត្ស​ទី​៩០។ វប្បធម៌ "Gyaru" ផ្ដើម​ចេញ​ពី​តារា​ចម្រៀង​​ស្រី​ម្នាក់​ឈ្មោះ Namie Amuro ដែល​ស្លៀក​សំពត់​ខោចខ្លី​ខ្លាំង បូករួម​ទាំង​ការ​​លេង​ម៉ូដ​ចិញ្ចើម​ស្ដើង និង​ការ​លាប​សក់​ពណ៌។ ស្ទីល​របស់ Namie ត្រូវ​ក្រុម​សិស្ស​សាលា​ស្រី​នាំ​គ្នា​ចាប់​ផ្ដើម​អនុវត្ត​តាម​តាំង​ពី​ពេល​នោះ​មក ហើយ​សំពត់​រៀន​របស់​ពួក​គេ​កាន់​តែ​ខ្លី​បន្តិច​ម្ដងៗ។

ស្ទីល​​ក្នុង​ការ​ធ្វើ​សំពត់​សិស្ស​សាលាឲ្យ​​ខ្លី​សិចស៊ី​ជាង​មុន មាន​ចំនួន​៣​របៀប៖

១. យក​សំពត់​ដែល​ទិញ​រួច​​ទៅ​កាត់​ឲ្យ​ខ្លី​ជាង​មុន

២. រមូល​ចង្កេះ​សំពត់​ចូល​គ្នា ដើម្បី​លើក​ជើង​សំពត់​ឲ្យ​ឃើញ​​កាន់​តែ​ខ្លី

៣. ប្រើ​ប្រាស់​ខ្សែ​ក្រវាត់​រឹង​បន្តឹង ដើម្បី​លើក​សំពត់​ឲ្យ​ខិត​មក​លើ

សូម​ទស្សនា​វីដេអូ​នៅ​​ខាង​ក្រោម៖

ប្រភព៖ japaninsides ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;