ទម្លាយ​វីដេអូ​អគ្គនាយកពន្ធនាគារ ចូល​រួមកិច្ចប្រជុំ​មុន​រកឃើញ​ឆ្លងកូវីដ១៩

  • 2020-12-04 00:57:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផេក​សម្តេច ស ខេង បាន​បញ្ចេញ​វីដេអូ​បង្ហាញ​អំពី​សកម្មភាព​លោក ឆែម សាវុធ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ពន្ធនាគារ ក្នុងអំឡុងពេល​ចូលរួមកិច្ចប្រជុំ​អន្តរក្រសួងពិនិត្យពិភាក្សាសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោស កាលពីថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

តាមរយៈវីដេអូនេះ បានបង្ហាញឱ្យឃើញថាទីស្តីការក្រសួងមហាផ្ទៃ​ បានគោរពយ៉ាងខ្ជាប់ខ្ជួននូវវិធានការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារការឆ្លង និងចម្លងជំងឺកូវីដ១៩ ដូចជាការឆ្លងកាត់ម៉ាស៊ីនបាញ់អាល់កុល ការលាងដៃដោយទឹកអាកុល និងការវាស់កំដៅដោយកាម៉េរ៉ាវាស់កំដៅស្វ័យប្រវត្តិ។

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទថ្មី
;