ក្រោយចេញពីក្រុម SNSD តែ Jessica មានទ្រព្យសម្បត្តិច្រើនក្នុងដៃមហាសាល

  • 2020-12-04 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពេល​ត្រូវ​បាន​ចុះ​ផ្សាយ អត្ថបទ​ស្ដី​អំពី ទ្រព្យ​​សម្បត្តិ​របស់​តារា​ចម្រៀង និង​សម្ដែង​កូរ៉េ Jessica កំពុង​ឈរ​លំដាប់​លេខ​១ ចំពោះ​អត្ថបទ​ដែល​មាន​អ្នក​អានច្រើន​បំផុត​លើ​គេហទំព័រ Naver។

បណ្ដាញ​ព័ត៌មាន Dispatch បាន​រាយការណ៍​ពី​ប្រាក់​ចំណូល​របស់​ប្រេន​សម្លៀកបំពាក់ BLANC & ECLARE ដែល​ជា​ប្រេន​ខោអាវ​របស់​តារា​ចម្រៀង​ស្រី​កូរ៉េ Jessica Jung។ តាម​នោះ​ដែរ ក្នុង​ឆ្នាំ​២០១៩ ប្រេន​ខោអាវ​នេះ​ទទួល​បាន​ប្រាក់​ចំណូល​ដល់​ទៅ ២០​លាន​ដុល្លារ។

តួ​លេខ​ដ៏​ច្រើន​នេះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​ភ្ញាក់​ផ្អើល​ត្បិត មនុស្ស​ជា​ច្រើន​មិន​ជឿ​ថា ប្រេន​ដែល​មាន​អាយុ​កាល​ទើប​តែ​៦​ឆ្នាំ​នេះ មាន​ចំណូល​ខ្ពស់​បែប​នេះ។ ក្រៅ​​ពី​អ្នក​គាំទ្រ ម៉ាក​ខោអាវ​របស់​ស្រី​ស្អាត ៣១​ឆ្នាំ ក៏​ត្រូវ​បាន​សិល្បករ​ជា​ច្រើន​និយម​ប្រើ​ប្រាស់។ បច្ចុប្បន្ន​ប្រេន​ខោអាវ​មួយ​នេះ មាន​ចំនួន​៥០​សាខា​ទូទាំង​ពិភពលោក។ ក្រៅ​ពី​នេះ អតីត​សមាជិក​ក្រុម​ចម្រៀង​ស្រី Girls’ Generation ក៏​មាន​អចលនទ្រព្យ​ជា​ច្រើន​នៅ​ពាស​ពេញ​ប្រទេស​កូរ៉េ។

Naver បាន​ឲ្យ​ដឹង​ថា បើ​គិត​តែ​លើ​ចំណូល​លើ​ការ​លក់​ខោអាវ​តែមួយ​មុខ ក៏​ Jessica មាន​ប្រាក់​ចំណូល​ខ្ពស់​ជាង​សមាជិក​ផ្សេង​ៗ​ដែល​ធ្លាប់​នៅ​រួម​ក្រុម​ជាមួយ​គ្នា​ដែរ។ មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់​ថា តាម​ការ​ពិត​ទៅ ការ​ដែល​ត្រូវ​គេ​ដក​ចេញ​ពី​ក្រុម​អាច​ជា​ដំណឹង​មិន​សប្បាយ​ចិត្ត​សម្រាប់​អ្នក​គាំទ្រ តែ​ចំណូល​របស់​ម្ចាស់​បទ Fly នៅ​តែ​កើន​ខ្ពស់​មិន​ធ្លាក់​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;