ដឹងច្បាស់​ហើយ​ថ្ងៃ​ដែលរុស្ស៊ី ចាប់ផ្តើម​ចាក់វ៉ាក់​សាំងកូវីដ​ឱ្យប្រជាជន​ខ្លួន​ជាទ្រង់ទ្រាយធំ

  • 2020-12-04 03:42:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រុស្ស៊ី នឹង​ចាប់ផ្តើម​ចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ១៩ Sputnik V ឱ្យ​ប្រជាជនខ្លួន​ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០២០ខាងមុខ។ នេះបើតាម​ការប្រកាស​របស់​ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃទី៣ ខែធ្នូ។

លោក​បាន​ឱ្យដឹងថា​ វ៉ាក់សាំង​ជាង ២លានដូស គឺ​បានត្រៀមរួចជាស្រេច​សម្រាប់​ការចែកចាយ និង​ចាក់វ៉ាក់សាំង។

ការ​ចាក់វ៉ាក់សាំងនេះ គឺផ្អែកលើការ​ស្ម័គ្រចិត្ត​ និងមិនគិតថ្លៃ​សម្រាប់​ប្រជាជនរុស្ស៊ី ក្នុងនោះ​ គ្រូបង្រៀន និងគ្រូពេទ្យ ទទួលបាន​អាទិភាព។

រដ្ឋមន្រ្តីសុខាភិបាលរុស្ស៊ី បាន​ឱ្យដឹងថា មនុស្ស​ជាង ១០ម៉ឺននាក់ហើយ ដែល​បាន​ចាក់វ៉ាក់សាំងកូវីដ១៩ Sputnik V នេះ៕

ប្រភព៖ intellinews

អត្ថបទថ្មី
;