ដំរីខាវ៉ាន់ មកដល់ទឹកដីកម្ពុជាចុងខែវិច្ឆិកា និងត្រៀមបន្តពូជនៅ ៩ខែខាងមុខ

  • 2020-12-09 03:39:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីមកដល់ទឹកដីកម្ពុជា កាលពីចុងខែវិច្ឆិកានេះមក ដំរីខាវ៉ាន់(Kaavan) លែងជាដំរីឯកោបំផុតលើពិភពលោកទៀតហើយ និងត្រៀមបន្តពូជជាមួយដំរីញីផ្សេងទៀត ក្នុងរយ:ពេលប្រហែល៩ខែខាងមុខ នេះបើតាមការឲ្យដឹងពី លោក សុខ ហុង ប្រធានអង្គការអភិរក្សសត្វព្រៃនៅតំបន់គូលែនព្រហ្មទេព តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០។

លោក សុខ ហុង បញ្ជាក់ថា បច្ចុប្បន្ន ដំរីខាវ៉ាន់ ត្រូវបានក្រុមការងារមើលថែយ៉ាងយកចិត្ដទុកដាក់បំផុត និងបានដាក់ឲ្យរស់នៅជាមួយដំរីញីបីក្បាលទៀត ក្នុងបរិវេណកំណត់ដោយអង្គការអភិរក្សសត្វព្រៃ ដើម្បីបន្ស៉ាំខ្លួនរយៈពេល៣ខែ។ បន្ទាប់ពីនេះ ខាវ៉ាន់ នឹងអាចរស់នៅដោយសេរី ក្នុងព្រៃធម្មជាតិក្នុងទំហំផ្ទៃដី ប្រមាណ១០ហិកតា នៃព្រៃឈើសរុបជាង៤ពាន់ហិកតានៅតំបន់ព្រៃស្អាក។

តាមរការតាមដានសុខភាពរបស់ខាវ៉ាន់ លោកប្រធានអង្គការ បង្ហាញថា វាមានសុខភាពល្អធម្មតា និងមិនមានបញ្ហាជាមួយបរិស្ថានរស់នៅថ្មីរបស់វា ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តឧត្តរមានជ័យនោះឡើយ។

តាមការលើកឡើងរបស់ ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នាពេលកន្លងមក បង្ហាញថា ការមករស់នៅក្នុងភូមិសាស្រ្តជម្រកសត្វព្រៃគូលែនព្រហ្មទេព លើទឹកដីព្រះរាជាណាចក្រកម្ពុជា របស់ដំរីអាស៊ី ឈ្មោះខាវ៉ាន់(Kaavan) មួយក្បាលនេះ គឺដោយសារមានគាំទ្រ ពីអង្គការហ្វ័រផា (Four Paws) និងសិល្បករចម្រៀងអាមេរិចម្នាក់ ធ្វើប្រជាមតិទូទាំងពិភពលោក រហូតទទួលបានការសម្រេចពី តុលាការកំពូល ប្រទេសប៉ាគីស្ថាន៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទថ្មី
;