ឡាក់គី ដំរីកម្រ ១ក្បាលនៅកម្ពុជា បានជាសះស្បើយពីជំងឺហើយ

  • 2020-12-15 06:33:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឡាក់គីត្រូវបានគេរកឃើញនៅក្នុងព្រៃតែម្នាក់ឯងកាលពីឆ្នាំ១៩៩៩​ តាំងពីនាងនៅជាកូន ដំរីតូចម៉្លេះ។ អំឡុងពេលពីរឆ្នាំ គិតចាប់តាំងពីពេលដែលនាងបានមកដល់មជ្ឈមណ្ឌសង្គ្រោះ សត្វព្រៃភ្នំតាម៉ៅដំបូង ឡាក់គី និងស៊ីថេង ដែលលោកជាប្រធានផ្នែកថែទាំសត្វនៅទីនោះ មិនដែលឃ្លាតឆ្ងាយពីគ្នាម្តងណាឡើយ។ បច្ចុប្បន្ននេះ ឡាក់គីគីជាដំរី មួយក្បាលក្នុងចំណោមដំរី១៥ក្បាលនៅទូទាំពិភពលោកដែលអាចជាសះស្បើយ និងអាចបន្ត នៅរស់រានមានជីវិតពីជំងឺមួយប្រភេទនេះ។

កាលពី ៥ឆ្នាំមុននេះ ឡាក់គីបានរងការបៀតបៀន​ដោយជំងឺម៉្យាង ដែលបង្កឡើងដោយវីរុសមួយ ប្រភេទ មានឈ្មោះថា EEHV - ដែលវីរុសប្រភេទនេះ កើតមានតែនៅលើប្រភេទសត្វដំរី តែប៉ុណ្ណោះ ប៉ុន្តែនៅពេលវាធ្វើការវិវត្តបង្កជាជំងឺដល់ដំរីណាមួយហើយ អត្រាស្លាប់របស់ ដំរីនោះមានរហូតដល់៨០%ឯណោះ។

ប្រការនេះបានតម្រូវឲ្យនាងត្រូវតែទទួលបាននូវការ ព្យាបាលល្អិតល្អន់ ភ្លាមៗពីសំណាក់គ្រូពេទ្យ និងបុគ្គលិកថែទាំទាំងយប់ទាំងថ្ងៃ ដោយប្រើ ពេលរហូតដល់៩ខែ ហើយរឿងដែលយើងមិននឹងស្មានដល់នោះគឺ ឡាក់គីអាចជាសះស្បើយ ពីជំងឺដ៏កាចសាហាវមួយនេះ។

ពេលនេះ នាងរស់នៅជាមួយដំរីឈ្មោលមួយក្បាលឈ្មោះថា “ឈូក” ហើយកំពុងតែរីករាយ ជាមួយនឹងការដើរលេងនៅក្នុងព្រៃ (ព្រឹក-ល្ងាច) និងទំនាក់ទំនងជាមួយភ្ញៀវទេសចរមួយ ចំនួនទៀតផង។ ចូលរួមគាំពារសត្វព្រៃ និងឡាក់គី ថ្ងៃនេះ ដើម្បីជួយឧបត្ថម្ភដល់នាង និងសត្វជាង ១,៣០០ ក្បាលផ្សេងទៀតដែលកំពុងរស់នៅក្នុងមជ្ឈមណ្ឌសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ៕

ប្រភព៖ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ កម្ពុជា

អត្ថបទថ្មី
;