ដឹងហើយ! មូលហេតុនៅពីក្រោយនៃការធ្លាក់ចុះថ្លៃស៊ុត ប៉ុន្មានថ្ងៃចុងក្រោយនេះ

  • 2020-12-21 09:22:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​សេក្ដីប្រកាសព័ត៌មាន​បកស្រាយអំពីការធ្លាក់ចុះថ្លៃស៊ុត នៅ​លើ​ទី​ផ្សារ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្រោយ​មាន​ការ​លើកឡើង​ថា ករណី​ស៊ុត​ចុះ​ថ្លៃ​ថោក​ជាង ៣០០រៀល ក្នុង​មួយ​ក្រាប់​នៅ​តាម​បណ្ដាតំបន់​មួយ​ចំនួន បណ្ដាល​មក​ពី​ការ​នាំ​ចូល​ស៊ុត​ពី​ប្រទេស​ជិត​ខាង។

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បញ្ជក់ថា ​ដោយ​សារកម្មវិធីជួបជុំផ្សេងៗត្រូវបានផ្អាក ដែលធ្វើឲ្យតម្រូវការស៊ុតត្រូវបានកាត់បន្ថយ ជាអតិបរិមានៅពេលដែលការចិញ្ចឹមបក្សីយកស៊ុតមានការកើនឡើងនៅគ្រប់តំបន់ទូទាំងប្រទេស ម្យ៉ាងទៀតនៅក្នុងរដូវត្រីត្រូវ ប្រជាពលរដ្ឋមួយចំនួនបែរមកបរិភោគត្រីជំនួសឲ្យស៊ុតបក្សីវិញ។

ព័ត៌មានលម្អិត​សូម​អាន​សេចក្ដី​ប្រកាស​ព័ត៌មាន​ខាង​ក្រោម៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;