គម្រោងប្លាស្ទិកដូរយកអង្ករគឺជាកិច្ចការដើម្បីការពារបរិស្ថានតាមបឹងទន្លេសាប

  • 2020-12-23 03:38:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន គិតរហូតមកដល់ពេលនេះគម្រោងយកប្លាស្ទិកដូរយកអង្ករនិងរបស់បរិភោគផ្សេងទៀតរបស់ពលរដ្ឋរស់នៅសហគមន៍តំបន់បឹងទន្លេសាបគឺជាកិច្ចការដើម្បីការពារបរិស្ថានតាមបឹងទន្លេសាបនិងពិសេសជួយការពារជីវចម្រុះ ជាគម្រោងដែលបានសហការរវាងក្រសួងបរិស្ថានជាមួយនឹងអង្គការមូលនិធិទំពាំងស្នងឬស្សី ដែលជាអង្គការមួយអនុវត្តគម្រោងក្នុងក្របខណ្ឌនៃខេត្តសៀមរាបជាមួយនឹងសហគមន៍ដែលកំពុងរស់នៅក្នុងតំបន់បឹងទន្លេសាប។ កាលលើកឡើង​នេះក្នុងពិធីសម្ពោធជង្រុកប្លាស្ទិកកាលពីថ្ងៃទី២០ខែធ្នូ ឆ្នាំ ២០២០។

លោករដ្ឋលេខាធិការបានបញ្ជាក់ថាការដែលបង្កើតជង្រុកប្លាស្ទិកនេះគឺជាកន្លែងផ្ទុកប្លាស្ទិកមួយដែលប្រមូលបានពីតំបន់នានាក្នុងសហគមន៍មេជ្រៃនេះដោយសារប្រជាពលរដ្ឋក្នុងសហគមន៍បានប្រើប្រាស់ក៏ដូចជាការប្រមូលបានតាមតំបន់បឹងទន្លេសាបផងដែរ។ ទាក់ទិននឹងគម្រោងនេះដែរលោករដ្ឋលេខាធិការបានលើកឡើងថាគោលបំណងសំខាន់ក្នុងការបង្កើតជង្រុកបា្លស្ទិកក៏ដូចជាការអនុវត្តនូវគម្រោង​អង្ករដូរប្លាស្ទិកនេះក្នុងទិសដៅមួយគឺកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឬក៏កាត់បន្ថយការបំពុលក្នុងបឹងទន្លេសាប ហើយនេះក៏ជាការចូលរួមជីវៈច​ម្រុះ​ក្នុងបឹង​ទន្លេសាប​ជាពិសេស​មច្ឆាជាតិ និងជីវចម្រុះផ្សេងៗទៀត។

ពាក់ព័ន្ធទៅនឹងប្លាស្ទិកដូរអង្ករនេះគឺពលរដ្ឋដែលរើសប្លាស្ទិក៥គីឡូក្រាមពួកគាត់អាចដូរអង្ករបាន១០គីឡូក្រាម។ការអនុវត្តគម្រោងនេះគឺជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋសហគមន៍ក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់ប្លាស្ទិកក៏ដូចជាទប់ស្កាត់ការបោះចោលថង់ប្លាស្ទិកពាសវាលកាលផងដែរ។គម្រោងនេះបានទទួលជោគជ័យគួរកត់សម្គាល់ដោយក្នុងនេះរួមមានសហគមន៍មេជ្រៃ ។ក្រៅពីនេះក៏មានអនុវត្តនៅឃុំកំពង់ភ្លុក កំពង់ឃ្លាំង និងចុងភ្នាសក្នុងទិសដៅមួយគឺយើងអនុវត្តកាត់បន្ថយប្លាស្ទិកក្នុងខេត្តសៀមរាប។ លោកបានថ្លែងផងថា“ចំពោះសំណល់ប្លាស្ទិកដែលយើងប្រមូលបានតាមរយៈគម្រោងប្លាស្ទិកដូរអង្ករនេះគឺមួយផ្នែកយើងនឹងយកទៅឱ្យគេផលិតឥដ្ឋសំណង់។ព្រោះថាការដុតសំណល់ប្លាស្ទិកផ្សេងវានឹងនាំឱ្យបំពុលបរិយាកាស”។ ពាក់ព័ន្ធទៅនឹងសារជាតិប្លាស្ទិកនេះឯកឧត្តម នេត្រ ភក្រ្តា បានធ្វើការដាស់តឿនដល់ប្រជាពលរដ្ឋមិនត្រូវបោះចោលប្លាស្ទិកពាសវាកាលឡើយពីព្រោះថាវាបានជះផលអាក្រក់ដល់មនុស្សសត្វដោយសារប្លាស្ទិកមិនងាយរលាយនិងបើរលាយវាក៏ក្លាយជាមីក្រូប្លាស្ទិកដែលមានន័យថាវានៅតែមានសារជាតិប្លាស្ទិកដែលធ្វើឱ្យមានការបំពុលទឹក បំពុលទៅដល់ត្រីនាំឱ្យត្រីថមថយចំនួនចុះ។

លោករដ្ឋលេខាធិការបានបញ្ជាក់ដែរថាក្នុងមួយឆ្នាំៗមានថង់ប្លាស្ទិករាប់សិបថង់បានហូរពីបឹងសៀមរាបចាក់ចូលទៅបឹងទន្លេសាប។ក្នុងឆ្នាំ២០១៩កន្លងមកមានថង់ចំនួនជាង៤ពាន់ការ៉ុងត្រូវបានប្រមូលចេញពីបឹងទន្លេសាប និងក្នុងឆ្នាំ២០២០នេះគេបានធ្វើចែកការ៉ុងជាង៥ពាន់ការ៉ុងនេះមានន័យថាការប្រមូលបា្លស្ទិកពីបឹងទន្លេសាបមានចំនួនកើនឡើង។ ទាក់ទិនទៅនឹងការចោលសំរាមនេះដែរ ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ឱ្យពលរដ្ឋត្រូវចេះបែងចែក សំរាមឱ្យបានច្បាស់លាស់ពិសេសសំរាមដែលគ្រោះថ្នាក់ដូចជាថ្មពិលនិងឱសថមួយចំនួនចូលក្នុងទឹកដែលនឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក។

ដោយឡែកលោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី បានឱ្យដឹងថា ប្រជាព លរដ្ឋដែលចូលរួមជាមួយកម្មវិធីនេះនឹងទទួលបានរង្វាន់លើកទឹកចិត្តជាអង្ករ ថវិកា និងគ្រឿងបរិ ភោគនានា។ លោកបានឱ្យដឹងផងថា៖«ប្រជាពលរដ្ឋភូមិពាមតាអួរដែលមានជាង៣០០គ្រួសាររស់តាមផ្ទះបណ្តែតទឹកលើកផ្ទៃបឹងទន្លេរសាប បាន បញ្ឈប់ ការចោលប្លាស្ទិកទៅក្នុងទឹក និងឈប់ដុតប្លាស្ទិក ដោយពួកគាត់ចេះញែកសំណល់ ទុកដាក់ អេតចាយផ្សេងហើយប្រមូ លប្លាស្ទិក ដែលមានពីរប្រភេទ»។ លោកថាតាមរួមកម្មវិធីរបស់អង្កការគឺយើងបានបោះពុម្ពជាការ៉ុង ដែលយើងដា ក់ឈ្មោះថា«ប្លាស្ទិកអូលី» ជាការ៉ុងឱ្យទៅគាត់សម្រាប់ដាក់ប្លាស្ទិក ហើយយើ ងបង្កើតជា ជង្រុកមួយ ទៅតាមរដូវដល់អ៊ីចឹងនៅទន្លេសាបវាចល័តចុះឡើង តាមរបបទឹកទន្លេ ទឹក ស្រកសំរាមនៅសល់តាមដើមឈើ ចឹងយើងមានគំនិតថា បង្កើតជាជង្រុកប្លាស្ទិក ដូចជង្រុក ស្រូវអ៊ីចឹង យើងប្រមូលផលប្លាស្ទិកតាមរដូវ”៕

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី
;