ថៃ រកឃើញ​ថាអំពើពុករលួយនៅព្រំដែន​បណ្តាលឱ្យផ្ទុះកូវីដនៅខេត្ត សាមុត សាខន

  • 2020-12-24 06:29:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាលថៃ បានចាប់ផ្តើមបោសសម្អាតមន្រ្តីពុករលួយនៅតាមព្រំដែន ដែលបណ្តាលឱ្យមាន​ការផ្ទុះជំងឺកូវីដ១៩ នៅក្នុងខេត្តសាមុត សាខន។

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ​២០២០ បាន​បញ្ជា​ឱ្យ​អនុរដ្ឋមន្រ្តីការពារជាតិលោក Chaichan Changmongkol ដឹកនាំ​ការបង្ក្រាប និង​ចាប់​ខ្លួន​មន្រ្តីថៃពុករលួយ ដែល​បើកដៃ​ឱ្យជន​អន្តោប្រវេសន៍​ចូលក្នុងប្រទេស។

​ប្រទេស​ថៃ មាន​ការិយាល័យ​អន្តោប្រវេសន៍​៦កន្លែង និង​ចំណុច​ត្រួតពិនិត្យ ៩៣កន្លែង ដើម្បីត្រួតពិនិត្យ​អ្នក​ឆ្លងកាត់ព្រំដែន ប៉ុន្តែមានការយាមកាម​ទន់ខ្សោយ ចំពោះ​ច្រករបៀង ដែលបណ្តាលឱ្យមាន​ការ​ជួញដូរ​ពលករ​ចំណាកស្រុក។

ចំណុចព្រំដែន​ដែល​មានការពាក់ព័ន្ធខ្លាំងជាងគេ គឺ​ស្ថិតក្នុង​ខេត្តឆៀងរ៉ៃ និងខេត្តរ៉ាណុង ដែល​ជាប់ព្រំដែនមីយ៉ាន់ម៉ា៕

ប្រភព៖ The Nation

អត្ថបទថ្មី
;