មន្ទីរពេទ្យមួយកន្លែងនៅក្រុងបាងកក ប្រកាស​លក់​វ៉ាក់សាំងកូវីដ តម្លៃជាង ១៣២ដុល្លារ

  • 2020-12-28 03:38:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរពេទ្យ​ឯកជន​មួយកន្លែងនៅក្រុងបាងកក ប្រទេសថៃ បាន​ប្រកាស​ផ្សព្វផ្សាយ​លក់ខុសច្បាប់​វ៉ាក់សាំងបង្ការកូវីដ១៩ ក្នុងតម្លៃ ៤ពាន់បាត (ឬជាង ១៣២ដុល្លារ) ក្នុងមនុស្សម្នាក់ សម្រាប់​អតិថិជន​ ១ពាន់នាក់ដំបូង ដែល​បាន​កក់មុនថ្ងៃទី៣១មករា ខណៈដែល​ថៃ មិនទាន់​អនុញ្ញាតឱ្យប្រើវ៉ាក់សាំងណាមួយនៅឡើយទេ។

លោក Thares Krainairawiwong ប្រធាននាយកដ្ឋាន​គាំទ្រ​សេវាសុខាភិបាល បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២០​ថា នាយកដ្ឋានរបស់លោក​បាន​ទាក់ទងទៅខាងមន្ទីរពេទ្យហើយ ដោយបញ្ជាឱ្យ​ដកការផ្សព្វផ្សាយនោះចេញវិញ។

​លោក​បន្តថា នាយកដ្ឋាន​នឹង​បើកការស៊ើបអង្កេត​ចំពោះមន្ទីរពេទ្យនេះ ដែល​បានបំពាន​ច្បាប់ក្នុងការផ្សព្វផ្សាយ​ដែល​គ្មាន​ការអនុញ្ញាត និង​ផ្តល់ព័ត៌មានខុស ដែល​នាំឱ្យមានការយល់ច្រលំ​អំពីប្រតិបត្តិការ​របស់​ស្ថាប័ន​សុខាភិបាល។

ប្រធាននាយកដ្ឋាន​ខាងលើ លើកឡើង​ថា រហូតមកដល់ពេលនេះ រដ្ឋបាលឱសថ និងចំណីអាហារថៃ (FDA) មិនទាន់​បាន​អនុម័ត​ឱ្យ​ប្រើវ៉ាក់សាំងកូវីដ១៩ ក្នុងប្រទេសនោះទេ៕

ប្រភព៖ The Nation

អត្ថបទថ្មី
;