កាន់តែធ្ងន់ធ្ងរ! ចៅហ្វាយខេត្តសាមុត សាខន ឆ្លងកូវីដ ហើយពាក់ព័ន្ធដល់រដ្ឋមន្រ្តីសុខាភិបាលទៀតផង

  • 2020-12-28 08:20:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អភិបាល​ខេត្ត​សាមុត សាខន លោក Weerasak Wijitsaengsri ត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ១៩ ខណៈដែល​ខេត្តនេះជាកន្លែងផ្ទុះកូវីដ១៩ ដ៏ធំ​ក្នុងប្រទេស​ថៃ នាពេលបច្ចុប្បន្ន។

អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រងស្ថានភាពកូវីដ១៩​ លោក Taweesilp Visanuyothin បាន​ប្រកាស​នៅថ្ងៃទី២៨ធ្នូនេះថា អ្នកដែល​បាន​ពាក់ព័ន្ធជាមួយអភិបាលខេត្តសាមុត សាខន គឺត្រូវបានយកសំណាកវត្ថុ មកធ្វើតេស្ត និងដាក់ឱ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ ក្នុងនោះក៏មានលោក Anutin Charnvirakkul ​ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសុខាភិបាល​ផងដែរ។

អ្នកនាំពាក្យដដែលបន្តថា មន្រ្តី​ជាន់ខ្ពស់​មកពី​​ក្រសួងសុខាភិបាល បាន​ជួបប្រជុំ​ជាមួយ​អភិបាលខេត្តសាមុត សាខន ស្តីពីការ​រៀបចំ​កន្លែងដាក់អ្នកជំងឺកូវីដ១៩ ក្នុងខេត្តនេះ កាលពីថ្ងៃអាទិត្យម្សិលមិញ។ យ៉ាងណាមិញ អ្នកចូលរួមប្រជុំ គឺសុទ្ធតែបានពាក់ម៉ាស់ការពារ។

លោករដ្ឋមន្រ្តី Anutin បាន​បញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោកថា លទ្ធផលតេស្តលើកទីមួយរបស់លោក គឺអវិជ្ជមាន ហើយគ្រូពេទ្យថា លោក​ស្ថិតក្នុងហានិភ័យទាប ដោយសារ​អភិបាលខេត្តសាមុត សាខន តែងតែពាក់ម៉ាស់​ជាប់ជានិច្ច៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;