ប្រយ័ត្ន​ឱ្យមែនទែន! ថៃ រកឃើញ​ករណី​ឆ្លងវីរុសកូវីដ១៩បំលែងថ្មីហើយ

  • 2021-01-03 08:21:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថៃ បានរកឃើញ​ករណីឆ្លងជំងឺកូវីដ១៩បំលែងថ្មីជាលើកដំបូង ដែលបាន​កើតឡើង​លើ​គ្រួសារ​ជនជាតិ​អង់គ្លេស​មាន​សមាជិក ៤នាក់។ នេះបើតាមការបញ្ជាក់​របស់លោកវេជ្ជបណ្ឌិត Yong Poovorawan ប្រធាន​មជ្ឈមណ្ឌលវិសាណូសាស្រ្ត​នៃមហាវិទ្យាល័យឱសថសាស្រ្ត នៅ​សាកលវិទ្យាល័យជូឡាឡុងកន នាថ្ងៃទី៣ ខែមករា ឆ្នាំ​២០២១នេះ។

លោកវេជ្ជបណ្ឌិត Yong Poovorawan
អ្នកជំងឺទាំង៤ ដែល​ជាឪពុក ម្តាយ និងកូន ២នាក់​ខាងលើ​គឺ​ជាអ្នកមកពីក្រុង Kent ប្រទេសអង់គ្លេស។ ពួកគេ​ត្រូវបាន​ដាក់ឱ្យធ្វើចត្តាឡីស័ក​នៅសណ្ឋាគារមួយកន្លែង ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរពេទ្យឯកជន ដើម្បីធានាមិនឱ្យឆ្លងរាលដាលទៅអ្នកដទៃ។

ទោះ​ជាមានករណី​ឆ្លងកូវីដ១៩បំលែងថ្មីនេះ​ក៏ដោយ លោកវេជ្ជបណ្ឌិត​បញ្ជាក់​ថា ថៃមិនចាំបាច់​ចេញប្រកាសអាសន្ន​អំពី​វីរុសថ្មីនេះទេ ដោយសារវាមិនបង្កឱ្យមានរោគសញ្ញាធ្ងន់ធ្ងរ ហើយមិនប៉ះពាល់​ដល់ប្រសិទ្ធភាពវ៉ាក់សាំងឡើយ គ្រាន់តែឆ្លងលឿនតែប៉ុណ្ណោះ ដូចករណី​ឆ្លងមួយគ្រួសារ​ខាងលើ។

លោកបន្ថែម​ថា វីរុសបំលែងថ្មីនេះ មិនទាន់មានឱកាសឆ្លងរាលដាល​ក្នុងប្រទេសថៃនៅឡើយ៕

ប្រភព៖ The Star

អត្ថបទថ្មី
;