កំពុងផ្ទុះកូវីដខ្លាំង! ថៃ ប្រកាស​ពេលវេលានៃការ​មកដល់របស់​​វ៉ាក់សាំងចិន​

  • 2021-01-04 07:00:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខណៈ​ថៃ​កំពុង​មានការផ្ទុះរីករាលខ្លាំងនៃជំងឺ​កូវីដ១៩ ក្រសួង​សុខាភិបាល​ថៃ បានប្រកាស​ថា ​វ៉ាក់សាំង​កូវីដ១៩របស់​​ក្រុមហ៊ុនចិន Sinovac ចំនួន ២០ម៉ឺនដូស នឹង​មកដល់ប្រទេសថៃ នៅខែកុម្ភៈ ហើយនៅខែមីនា និងមេសា គឺនឹងទទួលបាន​ ៨០ម៉ឺនដូស និង ១លានដូស​បន្ថែមទៀត។

ទន្ទឹម​នឹងនេះ ថៃ ក៏បានចាប់ផ្តើម​ការផលិតវ៉ាក់សាំងបង្ការកូវីដ១៩​ក្នុងស្រុក​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុនអង់គ្លេស AstraZeneca ដោយរំពឹងថា នឹង​អាចចែកចាយ​នៅខែឧសភាខាងមុខ។

រដ្ឋាភិបាលថៃ មានផែនការ​ចាក់វ៉ាក់សាំង​ដល់ប្រជាជនឱ្យបាន​ពាក់កណ្តាល ឬ ៣៣លាននាក់ ត្រឹមចុងឆ្នាំ​២០២១ តាមរយៈ​វ៉ាក់សាំងរបស់​ក្រុមហ៊ុនផ្សេងៗ ក្នុងនោះរួមមាន​ទាំងតាមរយៈ COVAX ផងដែរ។

នៅថ្ងៃទី៤ មករា ២០២១នេះ ថៃ បាន​រកឃើញ​ករណីឆ្លងកូវីដ១៩ ចំនួន ៧៤៥នាក់ ក្នុងនោះ ៧០៩នាក់ ជាការឆ្លងក្នុងសហគមន៍។ ដូច្នេះ​ចំនួន​ករណីឆ្លងកូវីដ១៩សរុបនៅក្នុងប្រទេសនេះ បានកើនឡើង​ដល់ ៨៤៣៩នាក់ហើយ ក្នុងនោះស្លាប់ ៦៥នាក់៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;