វិធានការថ្មី! អ្នកចង់ចូលប្រទេសជប៉ុន ត្រូវមានលិខិតបញ្ជាក់មួយនេះសិន

  • 2021-01-11 02:12:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០២១ បាន​ចេញ​សេចក្ដីជូនដំណឹង វិធានការព្រំដែនថ្មីរបស់រដ្ឋាភិបាលជប៉ុន សម្រាប់អ្នកដំណើរទាំងឡាយ (គ្រប់សញ្ជាតិ) ដែលមានគម្រោងចូលប្រទេសជប៉ុនចាប់ពីម៉ោង 0:00ព្រឹក(ម៉ោងជប៉ុន) ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ តទៅ។

វិធានការព្រំដែនថ្មីទាំងនោះ​រួម​មានដូច​ខាង​ក្រោម៖

  • ត្រូវមានវិញ្ញាបនបត្របញ្ជាក់អវិជ្ជមានកូវីដ១៩ សម្រាប់អ្នកដែលចូលដល់ប្រទេសជប៉ុន ចាប់ពីម៉ោង 0:00ព្រឹក(ម៉ោងជប៉ុន) ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ តទៅ។

  • ធ្វើតេស្តកូវីដ១៩ សម្រាប់អ្នកដែលមកដល់ប្រទេសជប៉ុន ចាប់ពីម៉ោង 0:00ព្រឹក(ម៉ោងជប៉ុន) ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ តទៅ ។

  • ជនបរទេសទាំងអស់ (មិនរួមបញ្ចូលជនជាតិជប៉ុន និងអ្នកដែលមានសិទ្ធរស់នៅប្រទេសជប៉ុនរយៈពេលវែង) ដែលគ្មានវិញ្ញាបនបត្របញ្ជាក់អវិជ្ជមានកូវីដ១៩ នឹងមិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅប្រទេសជប៉ុនឡើយ។

វិញ្ញាបនបត្របញ្ជាក់អវិជ្ជមានកូវីដ១៩ ត្រូវមាន៖

១ ព័ត៌មានផ្ទាល់ខ្លួនរបស់សាមីជន (ឈ្មោះ, លេខលិខិតឆ្លងដែន, សញ្ជាតិ, ថ្ងៃខែឆ្នាំកំណើត, ភេទ)។

២ ព័ត៌មានអំពីលទ្ធផលតេស្តកូវីដ១៩ (វិធីសាស្ត្រធ្វើតេស្តនិងយកសំណាក (វិធីសាស្ត្រដែលបានកម្រិតមានដាក់នៅក្នុងទម្រង់កំណត់), លទ្ធផលធ្វើតេស្ត, កាលបរិច្ឆេទនិងពេលវេលាយកសំណាក, កាលបរិច្ឆេទនៃលទ្ធផលធ្វើតេស្ត, កាលបរិច្ឆេទនៃការចេញវិញ្ញាបនបត្រ)។

៣ ព័ត៌មាននៃស្ថាប័នវេជ្ជសាស្រ្ត(១) (ឈ្មោះនិងអាស័យដ្ឋានរបស់ស្ថាប័ន, ឈ្មោះវេជ្ជបណ្ឌិត, ត្រារបស់ស្ថាប័នវេជ្ជសាស្រ្ត ឬ ហត្ថលេខារបស់វេជ្ជបណ្ឌិត)។

៤ ព័ត៌មានទាំងឡាយចាប់ពីចំនុច ១ដល់ចំនុច ៣ត្រូវសរសេរជាភាសាអង់គ្លេស។ សំគាល់៖ (១) សម្រាប់ប្រទេសកម្ពុជា ការធ្វើតេស្តយកវិញ្ញាបនបត្របញ្ជាក់អវិជ្ជមានកូវីដ១៩តម្រូវអឲ្យធ្វើនៅ វិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH)។

ប្រភព៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា

អត្ថបទថ្មី
;