ថានៅអង់គ្លេស ផ្ទុះវីរុសបំលែងថ្មី ឥឡូវនៅជប៉ុន រកឃើញ​កូវីដ១៩​ប្រភេទ​ថ្មី​មួយ​ផ្សេង​ទៀត!

  • 2021-01-11 07:04:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វិទ្យាស្ថាន​ជាតិ​ជំងឺឆ្លងរបស់ជប៉ុន បាន​បញ្ជាក់កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ​២០២១ថា អាជ្ញាធរ​បាន​រកឃើញ​ករណីឆ្លងវីរុសកូវីដ១៩ប្រភេទថ្មីមួយទៀត ដែល​ស្រដៀង​នឹង​វីរុសកូវីដ១៩បំលែងថ្មី ដែល​ផ្ទុះ​នៅ​អង់គ្លេស និង​អាហ្វ្រិខាងត្បូង។

ទោះជាយ៉ាងណា ​ស្ថាប័ន​ជប៉ុននេះ នៅមិនទាន់​អាចកំណត់បានថា វីរុសថ្មីនេះ វាឆ្លងតាម​របៀប​ណានោះទេ ហើយ​ប៉ះពាល់​ដល់ប្រសិទ្ធភាព​វ៉ាក់សាំងឬអត់។

​ក្រសួង​សុខាភិបាល​ជប៉ុន ឱ្យដឹងថាករណីឆ្លង​កូវីដ១៩​ប្រភេទ​ថ្មី កើតឡើង​លើ​អ្នកដំណើរ ៤នាក់ មកពីប្រទេសប្រេស៊ីល នៅព្រលានយន្តហោះ Haneda កាលពីថ្ងៃទី២ ខែមករា ឆ្នាំ​២០២១។

វិទ្យាស្ថាន​ជាតិ​ជំងឺឆ្លងរបស់ជប៉ុន បាន​ជូនដំណឹង​ពីការ​រកឃើញ​ប្រភេទវីរុសនេះ ទៅកាន់​អង្គការ​សុខភាព​ពិភពលោក​ហើយ ខណៈខ្លួន​កំពុង​ស៊ើបអង្កេតបន្ថែមទៀត ថាតើ​វានឹង​បង្កឱ្យមានករណីឆ្លងធ្ងន់ធ្ងរខ្លាំងឬយ៉ាងណា៕

ប្រភព៖ Bloomberg

អត្ថបទថ្មី
;