ខេត្ត២​នៅថៃ​ដែលជាប់កម្ពុជា នឹង​ទទួល​បានការ​ចាក់វ៉ាក់សាំង​កូវីដ១៩​មុនគេ

  • 2021-01-11 08:10:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខេត្ត​ចំនួន៥របស់ប្រទេសថៃ​ដែល​កំពុងរងគ្រោះខ្លាំងដោយជំងឺកូវីដ១៩ គឺ​ សាមុត សាខន, ឈុន បុរី, រ៉ាយ៉ង និងខេត្ត២ដែលជាប់កម្ពុជា គឺ ចាន់ថាបុរី និង​ត្រាត នឹង​ទទួលបាន​ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងដំណាក់កាលទី១ ចាប់ពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០២១ សម្រាប់​ប្រជាជន​ប្រមាណ ១,៣២លាននាក់ (២លានដូស)។ នេះបើតាមការចុះផ្សាយរបស់បាងកកប៉ុស្តិ៍​នៅថ្ងៃ១១ ខែមករា ឆ្នាំ​២០២១។

ដំណាក់កាលទី២ គិតពីខែឧសភា ដល់មិថុនា គឺ​ថៃនឹង​ចាក់វ៉ាក់សាំង ២៦លានដូស​ដល់​ជនងាយរងគ្រោះ​នៅទូទាំងប្រទេស។ ចុងក្រោយ​ដំណាក់កាលទី៣ គឺនៅចុងឆ្នាំ២០២១ និង​ដើមឆ្នាំ​២០២២ ថៃនឹង​ចាក់វ៉ាក់សាំងប្រមាណ ៣៥លានដូស ដល់​ប្រជាជនទូទៅ។

សូមជម្រាប​ថា តាមការគ្រោងទុក ថៃ នឹង​ទទួល​បាន​វ៉ាក់សាំងកូវីដ១៩ ពី​ក្រុមហ៊ុនចិន Sinovac Biotech ចំនួន២លានដូសនៅត្រឹម​ខែមេសាខាងមុខ។ ក្នុងនោះ ខែកុម្ភៈ ទទួលបាន ២០ម៉ឺនដូស, ខែមីនា ៨០ម៉ឺនដូស និងខែមេសា ១លានដូស។  វ៉ាក់សាំង​ចិននេះ គឺមាន​តម្លៃ ១៧ដុល្លារ (៥០៩បាត) ក្នុងមួយដូស។

ថៃ ក៏បាន​បញ្ជាទិញ​វ៉ាក់សាំងរបស់​ក្រុមហ៊ុនអង់គ្លេស AstraZeneca ចំនួន ២៦លានដូស ដែល​នឹងមកដល់នៅ​ខែឧសភា ឆ្នាំ​២០២១ខាងមុខផងដែរ ក្នុងតម្លៃសរុបប្រមាណ ៦ពាន់លានបាត (ជាង ២០០,៨លានដុល្លារ)។ លើសពីនេះ ថៃក៏ទើបតែសម្រេចចិត្ត និងបញ្ជាទិញវ៉ាក់សាំង ៣៥លានដូសបន្ថែមទៀស​ពីក្រុមហ៊ុនអង់គ្លេសនេះផងដែរ៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;