ឡាន Corolla Cross 2021 លក់នៅខ្មែរតម្លៃប៉ុណ្ណេះ​ ល្មមគិតគូរទេ?

  • 2021-01-18 01:46:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត SUV ដំបូង​របស់ Toyota Corolla Cross ម៉ូឌែលចុងក្រោយឆ្នាំ២០២១ ជាការរួមបញ្ចូលគ្នានៃរថយន្ត Corolla និងរថយន្តSUV ផលិតឡើងនៅលើតួគ្រោងឆ្អឹងដែលមានបច្ចេកវិជ្ជាចុងក្រោយឈ្មោះ TNGA (Toyota New Generation Architecture)។

រថយន្ត Corolla Cross បំពាក់នូវបច្ចេកវិទ្យាចុងក្រោយឈ្មោះTNGA ដោយផ្តល់នូវភាពរឹងមាំនិងសុវត្ថិភាពខ្ពស់ គុណភាពនៃការបើកបរ មានផាសុកភាព និងងាយស្រួលក្នុងការប្រើប្រាស់ និងជា​ពិសេសមោទនភាពជាម្ចាស់រថយន្តដ៍ទំនើបនេះ។

ក្រៅពីបច្ចេកវិទ្យា TNGA រថយន្តជំនាន់ចុងក្រោយ​លក្ខណៈ​គ្រួសារ​នេះ​បាន​បន្ថែមនូវប្រព័ន្ធសុវត្ថិភាពជំនាន់ចុងក្រោយ ដែលជាកញ្ចប់សុវត្ថិភាព TSS (Toyota Safety Sense) មានមុខងារ៤គឺ៖

១. ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់និងចាប់ហ្វ្រាំងស្វ័យប្រវត្តិ

២. ប្រព័ន្ធបន្ថែមនិងបន្ថយល្បឿនស្វ័យប្រវត្តិតាមរថយន្តខាងមុខ

៣. ផ្តល់រក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ

៤. ទំលាក់ភ្លើងហ្វាពេលមានរថយន្តបើកមកបញ្រ្ចាសទិស។

លើសពីប្រព័ន្ធ TSS នេះរថយន្តក៍មានប្រព័ន្ធសុវត្ថិភាពផ្សេងដូចជា VSC & TRC, ABS, EBD, BA, VSC ជំនួយពេលឡើងនិងចុះចំណោទ។ រថយន្តនេះមានបំពាក់សិនស័រជំនួយមុខក្រោយធ្វើការស្របគ្នាជាមួយកាម៉េរានៅលើកញ្ចក់ចំហៀងមើលក្រោយមានសញ្ញាបង្ហាញឧបសគ្គពេលវាជែង។មាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា Toyota Corolla Cross ម៉ូឌែលចុងក្រោយឆ្នាំ២០២១ មាន​តម្លៃ​ប្រមាណ​ជា ៤៩ ៩០០ដុល្លារ

ផ្នែកខាងក្នុង មានអេក្រង់កំសាន្តជាមួយបច្ចេកវិជ្ជា Apple Car Play និង Android Auto នៅលើទូរស័ព្ទដៃដើម្បីសម្រួលការបង្ហាញផែនទី និងមានប្រព័ន្ធកំសាន្តឈានមុខផ្សេងៗទៀត។ រថយន្ត Corolla Cross ប្រើប្រាស់នូវបច្ចេកវិទ្យាកង់មុខមានពេលឧបសគ្គ (front-wheel drive) ជាមួយនឹងម៉ាស៊ីនទំហំស៊ីឡាំង1.8L ផលិតកម្លាំងសេសបានរហូតដល់140សេស៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;