រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ប្រាប់ពីគោលបំណងពិតនៃការធ្វើទស្សនកិច្ចនៅតំបន់អាស៊ាន
- 2021-01-18 06:48:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ប្រាប់ពីគោលបំណងពិតនៃការធ្វើទស្សនកិច្ចនៅតំបន់អាស៊ាន
ចន្លោះមិនឃើញ
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បន្ទាប់ពីធ្វើដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ប្រ៊ុយណេ និងហ្វីលីពីនកាលពីសប្តាហ៍មុន បានបញ្ជាក់ក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា គឺធ្វើឡើងក្នុងគោលបំណងរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ជាពិសេសរួមគ្នាប្រយុទ្ធនឹងជំងឺរាតត្បាតកូវីដ១៩។
លោក វ៉ាង យី លើកឡើងថា ដំណើរទស្សនកិច្ចនេះ គឺបង្ហាញពីឆន្ទៈរបស់ចិន ក្នុងការរឹតចំណងទំនាក់ទំនង និងពង្រឹងការសម្របសម្រួលជាមួយជិតខាងខ្លួន ហើយនឹងគាំទ្រដល់ការប្រព្រឹត្តទៅរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលទើបជាប់ឆ្នោតថ្មី។ ប្រទេសទាំងពីរនឹងរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ និងការកសាងច្រករបៀងសេដ្ឋកិច្ច។
លោក វ៉ាង យី ឱ្យដឹងថា ដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ី ផ្តោតលើចំណុច៣ ឬ ៣ម៉ូដែល រួមមាន៖ ១. ម៉ូដែលនៃកិច្ចសហប្រតិបត្តិការវ៉ាក់សាំង, ២. ម៉ូដែលនៃការសាងសង់រួមគ្នានូវខ្សែក្រវាត់ និងផ្លូវ និង៣. ម៉ូដែលនៃការការពារចម្រុះនិយម។
លោក វ៉ាង យី និយាយថា ប្រ៊ុយណេនឹងដើរតួបានពេញលេញក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២១ ដើម្បីជំរុញទំនាក់ទំនង ចិន-អាស៊ាន ដល់កម្រិតថ្មីមួយទៀត។
លោក វ៉ាង យី បានសង្កត់ធ្ងន់ពីកិច្ចសហប្រតិបត្តិការលើវ៉ាក់សាំងកូវីដ១៩ ការងើបឡើងវិញនៃសេដ្ឋកិច្ច និងបញ្ហាសមុទ្រចិនខាងត្បូង៕