ឥណ្ឌា សម្រេច​ផ្តល់វ៉ាក់សាំងកូវីដឱ្យប្រទេស​ចំនួន​១២ ក្នុងនោះមានអាស៊ាន ២ប្រទេស

  • 2021-01-19 02:22:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ឥណ្ឌា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ​២០២១ បាន​សម្រេច​ផ្តល់ជំនួយ​វ៉ាក់សាំងបង្ការកូវីដ១៩ Covaxin របស់​ក្រុមហ៊ុន​ក្នុងស្រុក Bharat Biotech ចំនួន ៨០,១ម៉ឺនដូស ឱ្យប្រទេស​៧រួមមាន៖ មីយ៉ាន់ម៉ា, ហ្វីលីពីន, ម៉ុងហ្គោលី, អូម៉ង់, ម៉ាល់ឌីវ, បារែ៉ន និងម៉ារីធូស។

ចំណែក​វ៉ាក់សាំង​មួយប្រភេទទៀតគឺ Covishield ដែលជាការផលិតរួមគ្នារវាង​វិទ្យាស្ថាន​ជាតិឥណ្ឌា Serum និង​ក្រុមហ៊ុនអង់គ្លេស Oxford-AstraZeneca នឹងត្រូវ​ផ្តល់ឱ្យប្រទេស ៥ រួមមាន៖ ប៊ូតាន់, អាហ្វហ្គានីស្ថាន, នេប៉ាល់, បង់ក្លាដែស និងសីឈីលេស។

សូម​ជម្រាប​ថា វ៉ាក់សាំងបង្ការកូវីដ១៩ ទាំងពីរ​របស់​ឥណ្ឌានេះ គឺត្រូវបាន​យល់ព្រម​ឱ្យប្រើប្រាស់​ក្នុងប្រទេស និង​ចាក់ឱ្យ​ប្រជាជន​ ក្នុងកម្មវិធី​ចាក់វ៉ាក់សាំងជា​ទ្រង់ទ្រាយ​ធំ ដែល​បាន​ចាប់ផ្តើម​កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ​២០២១៕

ប្រភព៖ news18

អត្ថបទថ្មី
;