ដឹងពេលវេលាវ៉ាក់សាំងកូវីដចិន មកកម្ពុជាហើយ!

  • 2021-01-19 06:30:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នក​នាំពាក្យ​ក្រសួងសុខាភិបាល​ បាន​ឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់​ក្រុមហ៊ុនចិន Sinopharm នឹង​មកដល់កម្ពុជា ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ​២០២១ខាងមុខនេះ។ នេះបើតាម​ការចុះផ្សាយរបស់​របស់​ទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ​២០២១នេះ។

លោកស្រីបញ្ជាក់​ថា ដំណាក់កាលដំបូងនេះ ក្រុមហ៊ុនចិននឹង​បញ្ជូន​វ៉ាក់សាំង​ចំនួន ៣០ម៉ឺនដូស​ ខណៈកម្ពុជានឹង​ទទួលបាន​វ៉ាក់សាំងពីចិន ប្រមាណ ១លានដូស។

គួរបញ្ជាក់​ដែរថា សម្តេច​ ហ៊ុន សែន នឹង​ចាក់វ៉ាក់សាំងកូវីដ១៩នេះមុនគេ ដើម្បីបង្កើតទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ៕

អត្ថបទថ្មី
;