ព្រឹកនេះ រកឃើញ​អ្នកឆ្លងកូវីដថ្មី ៧នាក់ទៀត!

  • 2021-01-20 00:56:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសុខាភិបាល​បាន​ប្រកាសឱ្យដឹងនៅព្រឹកនេះថា កម្ពុជាមានករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន៧នាក់ ដែលសុទ្ធតែជាអ្នកមកពី​ប្រទេសថៃទាំងអស់។ ដូច្នេះចំនួនអ្នកឆ្លងកូវីដ១៩មកពីថៃ កើនឡើងដល់ ៧៧នាក់ហើយ។

ជាមួយគ្នានេះ កម្ពុជាក៏មានករណីជាសះស្បើយ៦នាក់ផងដែរ ដែលជាអ្នកមកពីថៃ។

គិតត្រឹមព្រឹកថ្ងៃទី២០មករានេះ កម្ពុជាមានករណីឆ្លងកូវីដ១៩សរុប ៤៤៨នាក់ ក្នុងនោះជាសះស្បើយ ៣៩២នាក់៕

អត្ថបទថ្មី
;