ដឹងហើយ រូបមន្ត​ថ្លៃលក់រាយ​ប្រេងនៅកម្ពុជា គឺ​គេ​កំណត់បែបនេះ!

  • 2021-01-20 05:08:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​ប្រកាស​អន្តរក្រសួង​ស្តីពី​ការកំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃលក់រាយ​ប្រេងឥន្ធនៈ​នៅកម្ពុជា បង្ហាញ​ថា រូបមន្ត​ថ្លៃលក់រាយ​ប្រេងឥន្ធនៈ​ នៅតាម​បណ្តាស្ថានីយ​ប្រេងឥន្ធនៈនៅកម្ពុជា ត្រូវបាន​កំណត់​ដូចខាងក្រោម៖

តម្លៃរាយ/លីត្រ = មធ្យមភាគ MOPS + ពន្ធ + PREMIUM + អាករលើតម្លៃ​បន្ថែម (VAT OUT)

-MOPS (Mean of Platts Singapore) សំដៅលើ​តម្លៃ​មធ្យម​ភាគ​នៃផលិតផល​ប្រេងឥន្ធនៈ​លក់ដុំ​នៅ​ប្រទេស​សិង្ហបុរី ដែល​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន Platts

-PREMIUM៖ សំដៅ​លើចំណាយទូទៅ + ពន្ធលើប្រាក់​ចំណេញ + ប្រាក់ចំណេញ

-ពន្ធ៖ សំដៅលើ ពន្ធគយ + អាករបន្ថែម + អាករពិសេស

ឧទាហរណ៍៖ ថ្លៃ​លក់រាយប្រេងសាំង​សម្រាប់​ប្រើប្រាស់​ចាប់ពីថ្ងៃទី១២ ដល់ ២១ មិថុនា ២០១៨ តាម​រូបមន្តខាងលើ​ត្រូវគណនា​ដូចខាងក្រោម៖

១. មធ្យមភាគ MOPS ចាប់ពីថ្ងៃទី១ ដល់ ១១ ខែមិថុនា ឆ្នាំ​២០១៨ = ០,៥២៥៨ដុល្លារ

២. ពន្ធ = ០,១៧៩១ ដុល្លារ (ក្នុងនោះ ពន្ធគយ ០,០៧២៦ដុល្លារ, អាករបន្ថែម ០,០២០០ដុល្លារ, អាករ​ពិសេស ០,០៨៦៤ដុល្លារ)។

៣. PREMIUM = ០,២០០០ដុល្លារ

៤. អាករលើតម្លៃបន្ថែម ១០% នៃ (១+២+៣) = ០,០៩០៥ដុល្លារ

ដូច្នេះថ្លៃលក់រាយ/១លីត្រ (១+២+៣+៤) = ០,៩៩៥៤ដុល្លារ (​អត្រាប្តូរប្រាក់ ៤០៦០រៀល/ដុល្លារ)៕

សូមអានបន្ថែមខាងក្រោម៖

អត្ថបទថ្មី
;