រឿងធំៗ​ដែលត្រាំបានធ្វើ ត្រូវបាន​ បៃឌិន ដកវិញ​ទាំងអស់​នៅថ្ងៃចូលកាន់​តំណែង​ដំបូង

  • 2021-01-21 02:45:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គោលនយោបាយ​របស់​លោក ដូណាល់ ត្រាំ ដែល​បាន​ធ្វើ​ក្នុងរយៈពេល​ ៤ឆ្នាំកន្លងមក ដូចជា ការដកខ្លួនពី​កិច្ចព្រមព្រៀងអាកាសធាតុ អង្គការសុខភាព​ពិភពលោក ការសង់ជញ្ជាំង​ព្រំដែន និង​ការហាមឃាត់ជនមូស្លីមចូលប្រទេស គឺត្រូវបាន​ប្រធានាធិបតី​អាមេរិកថ្មី លោក ចូ បៃឌិន សម្រេច​ដកចេញ​វិញ​ទាំងអស់ នៅថ្ងៃចូលកាន់តំណែង​ដំបូង។

ប៉ុន្មាន​ម៉ោងប៉ុណ្ណោះ បន្ទាប់ពី​ស្បថចូលកាន់តំណែង លោក ចូ បៃឌិន បាន​ចុះ​ហត្ថលេខាលើក្រឹត្យចំនួន១៥។ លោកបញ្ជាក់​ថា ក្នុងចំណោម​ក្រឹត្យទាំងនេះ គឺ​នឹងជួយផ្លាស់ប្តូរវិបត្តិ​កូវីដ១៩ ប្រយុទ្ធនឹង​ការប្រែប្រួល​អាកាសធាតុ។

លោកបាន​ចុះហត្ថលេខាចេញបញ្ជា​ឱ្យបុគ្គលិកសហព័ន្ធ​ពាក់ម៉ាស់គ្រប់គ្នា នៅ​គ្រប់​ទីកន្លែង​នៃអគារ​របស់​រដ្ឋ បង្កើត​ការិយាល័យ​សេតវិមានថ្មី​ដែល​សម្របសម្រួល​ឆ្លើយតប​នឹង​វីរុសកូរ៉ូណា ហើយ​ផ្អាក​ដំណើរការ​នៃការដកខ្លួនចេញពីអង្គការសុខភាព​ពិភពលោក (មានន័យថា ចូលរួមឡើងវិញ)។

ក្នុង​ក្រឹត្យនេះ លោក បៃឌិន បាន​សម្រេច​បញ្ឈប់​ការផ្តល់មូលនិធិ​សម្រាប់​សង់ជញ្ជាំង​ព្រំដែន​ជាមួយ​ប្រទេសម៉ិចស៊ីកូ និង​បញ្ចប់​ការហាមឃាត់​ការធ្វើដំណើរ​ដែលមកពី​​ប្រទេសមូស្លីមមួយចំនួន៕

ប្រភព៖ Japantimes

អត្ថបទថ្មី
;