កម្រ​បាន​ឃើញ! ទិដ្ឋភាព​ក្រុង​វូហាន ក្រោយ​ភាព​ស្ងប់ស្ងាត់​ទាំង​ស្រុង​នៃ​កូវីដ​១៩

  • 2021-01-24 23:07:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធ្លាប់​ជា​​ចំណុច​ផ្ទុះ​នៃ​​​កូវីដ​១៩ ​ដែល​ជា​ជំងឺ​​​ឆ្លង​បណ្ដាល​ឲ្យ​ពិភពលោក​ទាំង​មូល​​ខ្លាច​រអារ​ជា​ខ្លាំង ឥលូវ​ទីក្រុង​វូហាន​បាន​ចាប់​ផ្ដើម​ភាព​មមាញឹក​របស់​ខ្លួន​សាជាថ្មី​វិញ​បន្តិច​ម្ដងៗ​ហើយ។ នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២១ គឺ​ជា​គម្រប់​ខួប​១​ឆ្នាំ​គត់​នៃ​ការ​​បិទ​ទីក្រុង​វូហាន​ទាំង​ស្រុង​អស់​រយៈពេល​ជាង​២​ខែ ដែល​​​មនុស្ស​ប្រមាណ​១១​​លាន​នាក់​មិន​អាច​ចាក​ចេញ​​ពី​ផ្ទះ​ឬ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​​​បាន​ជា​ដាច់​ខាត ដើម្បី​ជា​ការ​ទប់​ស្កាត់​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​ឆ្លង។

យ៉ាង​ណា​មិញ ​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន វូហាន​បាន​ក្លាយ​ជា​ទីក្រុង​ដូច​​ធម្មតា​វិញ តែ​ការ​ចង​ចាំ​ពី​ជំងឺ​កូវីដ​១៩​​នៅ​ជា​រឿង​មិន​ទាន់​អាច​បំភ្លេច​បាន​នៅ​ឡើយ។ Song Feifei ដែល​ជា​បុគ្គលិក​ស្រី​​បម្រើ​ការ​នៅ​ហាង​លក់​​អាហារ​មួយ​កន្លែង​នៅ​វូហាន​ បាន​រៀបរាប់​ថា ផ្លូវ​នានា​ចាប់​ផ្ដើម​​​​មាន​ចរាចរណ៍ និង​មនុស្សម្នា​​វិញ។ ប៉ុន្តែ​​ជំនួញ​លក់​ដូរ​ហាក់​មាន​ការ​​ដំណើរ​ការ​យឺត​សន្សឹមៗ ព្រោះ​មាន​ពលរដ្ឋ​ច្រើន​បាន​បាត់បង់​ការងារ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​មិន​សូវ​ហ៊ាន​ចាយ​វាយ​ខ្ជះខ្ជាយ។

សូម​ទស្សនា​បណ្ដុំ​រូបភាព​ខ្លះ​ៗ​នៅ​អំឡុង​ពេល​ និង​ក្រោយ​​ផ្ទុះ​កូវីដ​១៩​ក្នុង​ក្រុង​វូហាន ប្រទេស​ចិន៖

ប្រភព៖ theguardian | NPR ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;