តិចអត់ដឹង! ផ្លូវមានសួនកណ្តាល​នេះ គឺជាផ្លូវជាតិលេខ៤ (មានវីដេអូ)

  • 2021-01-25 02:39:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំណាត់​ផ្លូវ​ជាតិលេខ៤ ប្រវែង ៦៧០០ម៉ែត្រ ក្នុងភូមិសាស្រ្តសង្កាត់​លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានពង្រីកទទឹងផ្លូវដល់ ២៩ម៉ែត្រដែលមាន​ទ្រូងកណ្តាល​ចែក​ផ្លូវជាពីរ។ នេះបើតាម​បទយកការណ៍​ដែលបង្ហោះ​នៅលើទំព័រហ្វេសប៊ុក​សម្តេច ហ៊ុន សែន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ​២០២១។

កំណាត់ផ្លូវនេះ ជាចំណុចដ៏មមាញឹក កកស្ទះចរាចរណ៍ស្ទើរគ្រប់ពេលវេលា ពិសេស​ការធ្វើចរាចរណ៍​ដោយរថយន្តកុងតឺន័រ រថយន្តដឹកជញ្ជូនធុនធ្ងន់ ប្រជាពលរដ្ឋរស់នៅ​ច្រើនកុះករ មាន​សាលារៀន រោងចក្រ សហគ្រាស និងជាមាត់ច្រកចេញចូលយ៉ាងកកកុញ នៃកំពង់ផែមាត់សមុទ្រ​របស់​កម្ពុជា។

សូមទស្សនាលម្អិត​ក្នុងវីដេអូខាងក្រោម៖

អត្ថបទថ្មី
;