មេទ័ពជាន់ខ្ពស់​អេស្ប៉ាញ​ម្នាក់ ដណ្តើម​ចាក់វ៉ាក់សាំង​កូវីដ ​លទ្ធផល​ចុងក្រោយ​គឺបែបនេះ

  • 2021-01-25 03:47:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឧត្តមសេនីយ៍ Miguel Angel Villarroya នាយ​អគ្គសេនាធិការ​នៃ​ប្រទេសអេស្ប៉ាញ បាន​លាលែង​ពីតំណែង​បន្ទាប់ពីធ្លាយ​រឿងអាស្រូវថា លោក​បាន​ដណ្តើម​ចូល​ចាក់វ៉ាក់សាំង​កូវីដ១៩។

រដ្ឋមន្រ្តីការពារជាតិអេស្បាញ លោកស្រី Margarita Robles បាន​បញ្ជាក់​កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ​២០២១ថា លោកស្រី​បាន​ទទួលពាក្យលាលែងពីតំណែងរបស់​លោកMiguel Angel Villarroya រួចហើយ​បន្ទាប់ពីលោក​បាន​បំពាន​ពិធីការ។

លោក​បាន​យល់ព្រមលាលែងពីតំណែង គឺ​ដើម្បីកុំឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​កងទ័ព។

លោកMiguel Angel Villarroya និង​មន្រ្តីយោធាជាន់ខ្ពស់​មួយចំនួនទៀត ត្រូវបានរាយការណ៍ថា បាន​បំពាន​នូវ​​យុទ្ធសាស្រ្ត​ការចាក់វ៉ាក់សាំងកូវីដ១៩របស់​អេស្បា៉ញ ពោលគឺ​មានតែគ្រូពេទ្យ​ប៉ុណ្ណោះ​ដែល​មានសិទ្ធិអាទិភាព​ទទួលចាក់វ៉ាក់សាំងនេះ​មុនគេ៕

ប្រភព៖ Euro News

អត្ថបទថ្មី
;