ឥស្សរជន និងមន្រ្តីណាខ្លះ​ដែល​ទទួលបាន​លិខិត​ឆ្លងដែនការទូត?

  • 2021-01-26 09:02:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​អនុក្រឹត្យ​ស្តីពីការ​ផ្តល់​ និងការប្រើប្រាស់​លិខិត​ឆ្លងដែន​ការទូត និងផ្លូវការ ឱ្យដឹងថា លិខិតឆ្លងដែន​ការទូត​ចេញថ្វាយ និងមន្រ្តីការទូតខ្មែរ រួមមាន​ដូចជា៖ ព្រះមហាក្សត្រ, ប្រធាន អនុប្រធាន និងសមាជិកព្រឹទ្ធសភា និងរដ្ឋសភា, នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងទេសាភិបាល​ធនាគារជាតិនៃកម្ពុជា និងមន្រ្តីការទូតចាប់ពីអនុព័ន្ធឡើងទៅ។

ចំណែក​លិខិត​ឆ្លងដែនផ្លូវការ ត្រូវបានផ្តល់ជូន​មន្រ្តីរាជការ​ខ្មែរ សម្រាប់តែទៅបំពេញ​បេសកកម្មផ្លូវការ​ក្រៅប្រទេស​ប៉ុណ្ណោះ មានដូចជា សមាជិក គ.ជ.ប, ទីប្រឹក្សា ឬជំនួយការ​មានឋានៈស្មើប្រធាននាយកដ្ឋាន ដល់រដ្ឋលេខាធិការ, មន្រ្តីយោធា និងនគរបាលចាប់ពីថ្នាក់វរសេនីយ៍ត្រីឡើងទៅ និង​បុគ្គលិក​នៅតាមស្ថានតំណាង​កម្ពុជា​នៅបរទេស។

សូមអានបន្ថែមខាងក្រោម៖

អត្ថបទថ្មី
;