ទស្សនិកជនគាំទ្រឲ្យ Zheng Shuang មានឱកាសចេញមុខបកស្រាយរឿងខ្លួនបោះបង់កូនចោល
- 2021-01-27 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនិកជនគាំទ្រឲ្យ Zheng Shuang មានឱកាសចេញមុខបកស្រាយរឿងខ្លួនបោះបង់កូនចោល
ចន្លោះមិនឃើញ
មនុស្សជាច្រើនបានលើកឡើងថា ក្រសួងពាក់ព័ន្ធបានបិទសិទ្ធិរបស់តារាសម្ដែងស្រីចិនល្បីឈ្មោះ Zheng Shuang លឿនពេក ដែលធ្វើ់ឲ្យនាងគ្មានឱកាសបកស្រាយទាល់តែសោះ។
នៅយប់ថ្ងៃទី ២៦ ខែ មករា កន្លងទៅនេះ hashtag “សូមឲ្យ Zheng Shuang ចេញមុខ បកស្រាយ” ត្រូវបានអ្នកប្រើបណ្ដាញសង្គម Weibo ចែករំលែកយ៉ាងអឺងកង ក្រោយពេលស្រីស្អាតខាងលើត្រូវបានក្រសួងបិទសិទ្ធិមិនឲ្យនាងបង្ហាញខ្លួនលើគ្រប់មធ្យោបាយទាំងអស់។
គណនីឈ្មោះ Qiqi បានសរសេរថា៖ នាងមិនបានបោះបង់ចោលកូនទេ សូមផ្ដល់ឱកាសឲ្យនាងនិយាយការពិត។ Status មួយនេះទទួលបានការ like ចំនួន ២០០០០ដង និង comment ចំនួន ៩០០០។ គណនីឈ្មោះ Muxi បានបន្ថែមថា៖ Zheng Shuang មានកំហុសមែនពិត តែមិនស័ក្ដិសមនឹងត្រូវសង្គមទាំងមូលជាន់ទម្លាក់បែបនេះឡើយ។
មតិរបស់អ្នកប្រើបណ្ដាញសង្គមស្រីៗ បានឲ្យដឹងថា នៅពេលឃើញទិដ្ឋភាពបែបនេះ ពួកគេមានអារម្មណ៍ភ័យខ្លាចនឹងការរៀបការ។ ត្បិតនៅពេលមានអ្វីផ្ទុះឡើង ខាងស្រីគឺជាអ្នកខុសជានិច្ច។
អ្នកគាំទ្ររបស់តួរឿង LOVE O2O បានលើកឡើងថា ដោយសារតែក្រសួងបិទសិទ្ធ ស្រីស្អាតនេះលឿនពេក ដែលធ្វើឲ្យនាងមិនទាន់បានបកស្រាយផង ក៏អស់សិទ្ធិទៅហើយ។
ទន្ទឹមនឹងនេះ ក៏មានមតិជាច្រើនបានលើកឡើងថា តាមការពិត ស្រីស្អាត២៩នេះ ពិតជាខុសមែន ទើបគ្មានអ្វីបកស្រាយ ព្រោះនាងអាចប្រើអ្នកតំណាងដើម្បីបកស្រាយ។ មុននោះដែរ ក្រសួងវិទ្យុ និងទូរទស្សន៍ចិនបានសម្រេចបិទគ្រប់សកម្មភាពរបស់តារាខាងលើទាំងស្រុង ព្រោះមានរឿងអាស្រូវជួលគេបង្កើតកូន ហើយបោះបង់ចោលវិញ មិនទទួលស្គាល់៕