ធ្ងន់​ក​ជាង Fan Bingbing ទៀត Zheng Shuang អាច​​ត្រូវ​សង​បំណុល​គេ ១៤០​លាន​ដុល្លារ

  • 2021-01-28 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ដឹកនាំ​រឿង Zhu Guo បាន​សន្និដ្ឋាន​ថា ជាមួយ​ភាពយន្ត​៤​រឿង គួប​ផ្សំ​នឹង​កុងត្រា​​ជា​ច្រើន​នោះ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Zheng Shuang អាច​នឹង​ត្រូវ​សង​លុយ​​គេ​សរុប​ចំនួន ១៤០​លាន​ដុល្លារ។

កាល​ពី​ថ្ងៃ​ទី ២៧ ខែ​មករា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន QQ បាន​ឲ្យ​ដឹង​ថា អ្នក​ដឹក​នាំ​រឿង Zhu Guo បាន​ពិភាក្សា​អំពី​រឿង​អាស្រូវ​​ជួល​គេ​បង្កើត​កូន​ហើយ​​មិន​ទទួល​យក​របស់​តារា​សម្ដែង​ស្រី Zheng Shuang។ តាម​នោះ​ដែរ នេះ​គឺ​ជា​រឿង​អាស្រូវ​ដ៏​ធំបំផុត​នៅ​ក្នុង​ពិភពសិល្បៈ​ចិន និង​បិទ​ផ្លូវ​ទាំង​ស្រុង​សម្រាប់​ស្រី​ស្អាត​៣០​ឆ្នាំ​រូប​នេះ។

តាម​អ្នក​ដឹកនាំ​រឿង​ល្បី​ឈ្មោះ​នេះ Zheng Shuang ស្ថិត​ក្នុង​តារា​លំដាប់​ជួរ​មុខ​ដោយ តម្លៃ​ខ្លួន​របស់​នាង​ខ្ពស់​ខ្លាំង​បំផុត គឺ​ប្រមាណ ១៥​លាន​ដុល្លារ សម្រាប់​រឿង​ភាគ​១។ យ៉ាង​ណា​ក្ដី ដោយ​សារ​តែ​រឿង​អាស្រូវ​​ខាង​លើ ក្រសួង​ពាក់ព័ន្ធ​បាន​បិទ​នាង​មិន​ឲ្យ​បង្ហាញ​មុខ​នៅ​លើ​គ្រប់​មធ្យោបាយ​ទាំង​អស់ ដែល​រឿង​មិន​ទាន់​ចាក់​ផ្សាយ​ទាំង​៤​របស់​នាង នឹង​មិន​ត្រូវ​បាន​ចាក់​បញ្ចាំង​ជា​រៀង​រហូត។

សម្រាប់​រឿង​១ ស្រី​ស្អាត​កើត​ឆ្នាំ ១៩៩០​ត្រូវ​សង ២០០​លាន​យាន់ (៣០​លាន​ដុល្លារ) ដូច​នេះ​ហើយ សម្រាប់​រឿង ៤ នាង​ត្រូវ​សង​ ១២០​លាន​ដុល្លារ។ គួប​ផ្សំ​ជាមួយ​កុងត្រា​ចំនួន ១២​នៅ​ក្នុង​ដៃ​ទៀត នាង​ត្រូវ​សង​ថែម​២០​លាន​ដុល្លារ​ទៀត ដែល​សរុប​ទៅ ១៤០លាន​​ដុល្លារ។

តាម​នោះ​ដែរ នេះ​គឺ​ជា​តួ​លេខ​ដែល​ត្រូវ​សង​ខ្ពស់​បំផុត​ពី​មុន​មក ពោល​គឺ​ខ្ពស់​ជាង​ចំនួន ១៣០​លាន​ដុល្លារ​របស់​ Fan Bingbing ដែល​ត្រូវ​ពិន័យ​រឿង​គេច​ពន្ធ​ឆ្នាំ ២០១៨​​ទៅ​ទៀត។ ទន្ទឹម​នឹង​ការ​ត្រូវ​សង​លុយ​គេ​នេះ តួ​រឿង LOVE O2O បាន​ប្រកាស​លក់​ខុន​ដូ​តម្លៃ​២៣​លាន​ដុល្លារ​បស់​ខ្លួន​ចេញ​ហើយ ដោយ​សារ​អត់​លុយ​រំលោះ​មួយ​ខែ​ជិត ១០​ម៉ឺន​ដុល្លារ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;