ដឹង​ពី​ចំនួន​ប្រេង​ដែលកម្ពុជាផលិត​បាន​ក្នុងរយៈពេល​ ៣៣ថ្ងៃហើយ!

  • 2021-02-01 03:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ឱ្យដឹងថា កម្ពុជាបានផលិត​ប្រេង​ពីអណ្តូងប្រេងទីមួយ ក្នុងមួយថ្ងៃបាន​ចំនួន ១២៣៦បារ៉ែល ក្នុងមួយថ្ងៃ ហើយបើគិត​រយៈពេល ៣៣ថ្ងៃ (គិតតាំងពីថ្ងៃទី២៩ធ្នូ ២០២០) មានចំនួន ៤០៧៨៨បារ៉ែល​ហើយ។ ការថ្លែងនេះ ធ្វើឡើង​ក្នុងពិធីបើកការដ្ឋាន​សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងប្រកាសសម្ពោធដាក់ឱ្យដំណើរការផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​២០២១។

រូបថត៖ វីដេអូផ្សាយផ្ទាល់របស់ ទទក
សម្តេច​បន្តថា អណ្តូងប្រេងទីពីរ​របស់​កម្ពុជា បានចាប់ផ្តើម​នៅថ្ងៃទី៣០ ខែមករា ឆ្នាំ​២០២១ កំពុង​ចាប់ផ្តើមប្រតិបត្តិការ​ដោយញែករវាងផុក និងប្រេង។

សម្តេចតេជោបន្ថែមថា៖ «សរុបទៅ យើងទើបនឹងមានប្រេងបានតែ ៤១០៥៦បារ៉ែលទេ នៅសល់អណ្តូងទីបី ទីបួន ទីប្រាំ នឹង​ត្រូវបន្តដំណើរការបូមបន្តបន្ទាប់ នៅក្នុងឆ្នាំ​២០២១នេះ។ តាមការប៉ាន់ប្រមាណ យើង​នឹងទទួលបាន​ក្នុងមួយថ្ងៃ ក្នុងបរិមាណពី ៧ពាន់ ទៅ ៧៥០០បារ៉ែល​តែប៉ុណ្ណោះ គឺជា​ទំហំតូចណាស់។ វាមិនទាន់ជះឥទ្ធិពល​ទៅលើផ្នែក​សេដ្ឋកិច្ចទេ ប៉ុន្តែយ៉ាងណាក៏ដោយវាជាការចាប់ផ្តើមមួយដ៏ល្អនៃឧស្សាហកម្មប្រេង និង​ឧស្ម័ននៅកម្ពុជា»៕

អត្ថបទថ្មី
;