ពិតទេ​ថា តារា​កូរ៉េ​ឲ្យ​គេ​តុបតែង​សាច់ក្លៀក មុន​ឡើង​សម្ដែង?

  • 2021-02-08 23:37:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


"វា​ជា​ការ​ពិត​អត់​ដែល​ថា តារា​ស្រីៗ​តុបតែង​សាច់​ក្លៀក​របស់​ពួកគេ...?" នេះ​ជា​សំណួរ​របស់​អ្នក​គាំទ្រ​ម្នាក់​​ទៅ​កាន់​អ្នក​ជំនាញ​២​រូប​​ផ្នែក​សម្អាង​​របស់​តារា​កូរ៉េ​ឈ្មោះ Doy និង Inha នៅ​ក្នុង​កម្មវិធី​កម្សាន្ត​មួយ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។

បើ​យោង​តាម​បទ​ពិសោធន៍​ដែល​ធ្លាប់​តុបតែង​ឲ្យ​ក្រុម​​ SEVENTEEN, IOI, T-ARA, Wanna One និង AB6IX ជា​ដើម អ្នក​នាង Doy បាន​រៀបរាប់​ថា ជា​ធម្មតា តារា​ស្រីៗ​កូរ៉េ​​​​ចំណាយ​ពេល​ហ្វឹក​ហាត់​​ខ្លាំង។ អ៊ីចឹង​ហើយ​ទើប​សាច់​​ក្លៀក​​ពួក​គេ​ជួន​កាល​អាច​ឡើង​ខ្មៅ។ យ៉ាង​ណា​មិញ នាង​មិន​ធ្លាប់​ធ្វើ​ការ​តុបតែង​ក្លៀក​​​ឲ្យ​តារា​ម្នាក់​ណា​ឡើយ។ Doy បាន​បន្ត​ថា ផ្ទុយ​ទៅ​វិញ នាង​​បាន​ធ្វើ​ការ​តុបតែង​ក្បាលជង្គង់​ឲ្យ​ពួក​គេ ដោយ​លាប​ពណ៌​​ឲ្យ​ឡើង​ផ្កាឈូក ដើម្បី​មើល​ទៅ​ឲ្យ​ស្អាត និង​មាន​ភាព​ទាក់ទាញ។ Doy បាន​និយាយ​ទៀត​ថា តារា​កូរ៉េ​ប្រើ​ម្សៅ​តែង​ខ្លួន​ជះ​ពណ៌​ស​ខ្លាំង​មែនទែន ដូច្នេះ​​ក្នុង​នាម​ជា​​អ្នក​​​សម្អាង​ឲ្យ​ពួក​គេ នាង​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​សាច់​មុខ និង​សាច់​ខ្លួន​ឡើង​ពណ៌​ភ្លឺ​ស​​​ស្រដៀង​គ្នា។

ជា​ចុង​ក្រោយ Doy បាន​លើក​ឡើង​ថា សាច់​ក្លៀក​របស់​តារា​កូរ៉េ​មើល​ទៅ​ស្អាត​ស​និង​ម៉ត់​ស្រាប់។ ប៉ុន្តែ​នាង​មិន​ហ៊ាន​ប្រាកដ​ទេ​ថា ពួក​គេ​បាន​ពិត​ជា​បាន​ប្រើប្រាស់​ការ​តុបតែង​នៅ​លើ​សាច់​​ក្លៀក​ដោយ​ខ្លួន​ឯង៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;