រដ្ឋមន្រ្តី​ការបរទេស​ប៉េរូ លួច​ចាក់វ៉ាក់សាំង​ Sinopharm ដឹងអត់​ថាចុងក្រោយ​មានរឿងអីកើតឡើង?

  • 2021-02-15 06:45:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្រ្តី​ការបរទេស​ប៉េរូ លោកស្រី Elizabeth Astete បាន​លាលែងពីតំណែងហើយ ក្រោយផ្ទុះ​រឿងអាស្រូវថា លោកស្រីបាន​ចាក់វ៉ាក់សាំងកូវីដ១៩ Sinopharm មុន​កម្មវិធី​ចាក់វ៉ាក់សាំង​ចាប់ផ្តើម។

សូមជម្រាប​ថា ប្រទេស​ប៉េរូ បាន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់វ៉ាក់សាំង​កូវីដ១៩ Sinopharm នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ​២០២១ ប៉ុន្តែលោកស្រី​ Elizabeth Astete បានលួចទៅចាក់​វ៉ាក់សាំងនេះ​នៅថ្ងៃទី ២២ ខែមករា។ យ៉ាងណាមិញ លោកស្រី​បានទទួលស្គាល់​ថានេះ​គឺជាកំហុស​ដ៏ធ្ងន់ធ្ងរ។

ចំពោះ​ករណីនេះ ប្រធានាធិបតី​ប៉េរូ លោក Franciso Sagasti បាន​បង្ហាញ​ការខឹងសម្បារយ៉ាងខ្លាំង​ទៅលើរដ្ឋមន្រ្តីការបរទេស​ខាងលើ។

គួរដឹង​ថា លោកស្រី Elizabeth Astete គឺ​ជារដ្ឋមន្រ្តីទីពីរ​នៃប្រទេសប៉េរូ​ដែលបានលាលែងពីតំណែង​ជុំវិញរឿងវ៉ាក់សាំងនេះ បន្ទាប់ពីលោក Pilar Mazzetti រដ្ឋមន្រ្តីសុខាភិបាល ដែល​បានចុះ​ចេញ​ពីតំណែង​ក្រោយមានព័ត៌មានថា អតីតប្រធានាធិបតីលោក Martin Vizcarra បាន​វ៉ាក់សាំងកូវីដ១៩ កាលពីខែតុលា៕

ប្រភព៖ France24

អត្ថបទថ្មី
;