គយចេញតារាងបន្ថយអត្រាអាករពិសេស​លើរថយន្ត មើលទៅងាយស្រួលយល់ជាងមុន!

  • 2021-02-16 13:04:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បញ្ចុះអត្រា​អាករ​ពិសេស​ លើមុខ​ទំនិញ​រថយន្តមួយចំនួន​ដែលនឹង​ចូលជាធរមាន​ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ​២០២១តទៅ។

ទន្ទឹមនឹង​អគ្គនាយកដ្ឋាន​គយ និងរដ្ឋាករ​កម្ពុជា បាន​បង្ហាញ​តារាង​សង្ខេប​ស្តីពីការកែសម្រួល​អាករពិសេសនេះ ដែល​ប្រជាពលរដ្ឋ​នឹងងាយយល់បាន ពោលគឺក្នុងតារាងនេះ​បង្ហាញ​ពី​ប្រភេទរថយន្ត ទំហំស៊ីឡាំង និង​អត្រា​អាករ​ពិសេស​ដែលកែសម្រួល​ថ្មី (ពណ៌លឿង)។

សូមមើលលម្អិតក្នុងតារាងខាងក្រោម៖

សូមជម្រាប​ថា ការសម្រេចនេះធ្វើឡើង​បន្ទាប់ពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រមូលចំណូលក្នុងឆ្នាំ២០២០បាន ២៤១៩,៦លានដុល្លារ ធ្លាក់ចុះ៣៤ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដោយក្នុងនោះ មុខទំនិញរថយន្តដែលជាប្រភពចំណូលគយដ៏សំខាន់ ថយចុះប្រមាណ៤០%។

យោងតាមលិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការកែសម្រួលបញ្ចុះអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួននេះ ដើម្បីបន្ធូរបន្ថយពន្ធលើករថយន្ត ក្នុងគោលដៅស្តារទីផ្សារ កាត់បន្ថយថ្លៃឡូជីស្ទីក និងការការពារបរិស្ថានផងដែរ។

យោងតាមទិន្នន័យស្ថិតិនាំចូលឆ្នាំ២០២០ និងសន្មតថាបរិមាណរថយន្តនាំចូលមិនប្រែប្រួល ការបញ្ចុះតម្លៃអត្រាអាករពិសេសលើមុខទំនិញរថយន្តនេះ ចំណូលគយអាចបាត់បង់ប្រមាណ ៣០លានដុល្លារ ក្នុងមួយឆ្នាំ។ ប៉ុន្តែក្រសួងសេដ្ឋកិច្ច រំពឹងថា ការកែសម្រួលបញ្ចុះអត្រាអាករពិសេសនេះ អាចនឹងទាក់ទាញតម្រូវការប្រើប្រាស់រថយន្តកើនឡើងលើសឆ្នាំ២០២០ ដែលនាំឲ្យចំណូលពន្ធអាករកើនឡើង បំពេញនូវការបាត់បង់នេះវិញ៕

អត្ថបទថ្មី
;