រឿងវ៉ាក់សាំង! រដ្ឋមន្រ្តីចិន វ៉ាង យី ស្តីបន្ទោស​ប្រទេស​គេ ហើយលើកតម្កើងប្រទេសខ្លួន

  • 2021-02-19 01:41:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្រ្តី​ការបរទេសចិន វ៉ាង យី បាន​ស្តីបន្ទោស​ដល់​ប្រទេស​អ្នកមានធំៗ (ប្រហែល​សំដៅទៅអាមេរិក) ដែល​​បាន​ស្តុកទុក​វ៉ាក់សាំង​យ៉ាងច្រើនក្រាស់ក្រែល​សម្រាប់​តែប្រជាជនរបស់ពួកគេ ជាហេតុ​ធ្វើឱ្យ​ប្រទេសក្រីក្រ មិនបាន​ទទួលនូវវ៉ាក់សាំង ហើយ​លោក​បាន​លើកឡើងថា ចិន​បានចូលរួម​ចំណែក​ចែកចាយវ៉ាក់សាំង​ដល់ប្រទេសជាច្រើន រួមទាំងដល់​មជ្ឈមណ្ឌល COVAX ផងដែរ។

ថ្លែង​ក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​តាមប្រព័ន្ធវីដេអូ​កាលពីថ្ងៃទី១៨ ខែកុម្ភៈ​ ឆ្នាំ​២០២១ លោក វ៉ាង យី បាន​លើកឡើង​យ៉ាងដូច្នេះថា៖

«​វ៉ាក់សាំង​បាន​ធ្លាក់ចូល​កណ្តាប់ដៃប្រទេស​អ្នកមានយ៉ាងរហ័ស និង​បរិមាណដ៏ច្រើន ហើយ​នៅសល់​តិចតួច​សម្រាប់​ប្រទេស​ក្រីក្រ។ នេះ​បណ្តាល​ឱ្យមានការបែងចែក​ប្រព័ន្ធភាពសុំា និង​បង្ក​ឱ្យមាន​ការបែងចែក​រវាង​ប្រទេស​អ្នកមាន និង​អ្នកក្រ។ យើងគួរតែ​រួមគ្នា​ប្រឆាំងនឹង​វ៉ាក់សាំង​ជាតិនិយម ជំរុញ​ការបែងចែក​វ៉ាក់សាំង​ដោយ​ស្មើភាព​គ្នា​ ជាពិសេស​គឺ​ត្រូវមាន​សម្រាប់​ឱ្យប្រទេសក្រីក្រ ដោយ​រួមទាំងប្រទេស​កំពុង​មានសង្គ្រាម​ផងដែរ»។

បើតាម​លោក វ៉ាង យី អះអាងថា ចិន បាន​ផ្តល់​វ៉ាក់សាំង​ប្រមាណ ១០លានដូស ឱ្យ​ COVAX ដើម្បី​បំពេញ​តម្រូវ​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ចិន​ក៏បាន​បរិច្ចាគវ៉ាក់សាំង​ទៅដល់ប្រទេស​ ៥៣រួចមកហើយ និង​កំពុងនាំចេញ (លក់) ​ទៅប្រទេស​ចំនួន២២។ លោកបញ្ជាក់​ថា ការបែងចែកវ៉ាក់សាំងរបស់ចិន មិនពាក់ព័ន្ធនឹងភូមិសាស្រ្តនយោបាយអ្វីឡើយ៕

ប្រភព៖ CGTN

អត្ថបទថ្មី
;