​បើ​ពាក់ព័ន្ធ​នឹង​៩ ​ទីតាំង​នេះ​សូម​មក​ធ្វើ​តេស្ត​​​កុំ​គេច​វេស​ ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា!

  • 2021-02-20 11:51:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិត​ត្រឹម​ថ្ងៃ​នេះ ក្រសួងសុខាភិបាល បានរ​រកឃើញ​អ្នកពាក់ព័ន្ធ​៣២​មាន​ផ្ទុកមេរោគ​កូ​វីដ​១៩​។ ការរកឃើញ​នេះគឺ​នៅ​ពេល​មាន​អ្នក​សុំ​លិខិតបញ្ជាក់​សុខភាព​ដើម្បី​ធ្វើដំណើរ​ទៅ​ក្រៅប្រទេសហើយ​ក៏បាន​រក​ឃើញ​ថា ពួកគេ​មាន​ផ្ទុក​មេរោគ​កូ​វីដ​-១៩​។ តាម​ការស្រាវជ្រាវ​បឋមការឆ្លង​មេរោគ​កូ​វីដ​១៩ ផ្ដើ​ច​ចេញពីក្លឹប N8​។ ​

ក្រៅ​ពី​ក្លឹប N8 ​ដែល​មាន​ទីតាំង​នៅ​ម្ដុំ​អាង​ទឹក​អូឡាំពិក​ដែល​ជា​ប្រភព​ចម្លងធំ នៅ​រាជធានី​ភ្នំពេញ​​ថ្ងៃ​នេះ។ ​លើស​ពី​នេះ​ប្រភព​ដទៃ​ដែល​ពាក់ព័ន្ធ​ ៩ កន្លែង​ទៀត​ក៏​ជា​គោលដៅ​ក្នុង​ចម្លង​ទ្រង់ទ្រាយផង​ដែរ។ ជាមួយ​គ្នា​នោះ​ នាយកដ្ឋា​នក៏​អំពាវនាវ​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤ ជា​កំហិត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ១១៥​។ សូមមេត្តា​រួសរាន់​ទៅពិនិត្យ​សុខភាព​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម​។ ដូច​នេះ បើ​អ្នក​បាន​ទៅ​ផ្ទាល់​ឬ​ពាក់ព័ន្ធ​នឹង ៩ ​ទីតាំង​នេះ​ សូម​មក​ធ្វើ​តេស្ត​​​កុំ​គេច​វេស​អី​ ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា ៕

ខាងក្រោមជាបញ្ជីទីតាំងមានអ្នកវិជ្ជមានបន្ថែម ក្នុង​ព្រឹត្តិការណ៍ថ្ងៃ២០កុម្ភ:នៅថ្ងៃទី២០ ខែកុម្ភ:នេះ

ពាក្យកាត់ "ន"=នាក់

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;