បន្ទាន់! រកឃើញ​ពលរដ្ឋខ្មែរម្នាក់​នៅសង្កាត់​បឹងព្រលឹត មាន​វិជ្ជមានកូវីដ១៩

  • 2021-02-26 01:15:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល​បាន​ប្រកាសឱ្យដឹង​នៅព្រឹក​នេះថា បុរស​ជនជាតិខ្មែរម្នាក់អាយុ១៩ឆ្នាំ មាន​អាសយដ្ឋាន​នៅសង្កាត់​បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ មានវិជ្ជមានកូវីដ១៩ ពាក់ព័ន្ធនឹងសហគមន៍២០កុម្ភៈ។

ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ព្រឹកនេះ ក៏បង្ហាញពីបុរសជនជាតិខ្មែរ​ម្នាក់ទៀត អាយុ៣៩ នៅខណ្ឌឬស្សីកែវ ឆ្លងកូវីដ១៩ផងដែរ។

ជារួម​នៅព្រឹកនេះ កម្ពុជា​រកឃើញ​ករណីវិជ្ជមានកូវីដ១៩ ចំនួន ៤៤នាក់ ក្នុងនោះ ៤០នាក់ពាក់ព័ន្ធនឹងសហគមន៍២០កុម្ភៈ។

សូមអានលម្អិតខាងក្រោម៖

អត្ថបទថ្មី
;