អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ពេល​ឃើញ ទិន ហ្វី​បង្ហាញ​មុខ​ក្នុង​បុណ្យ​សព​របស់ Ng Man Tat

  • 2021-03-09 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​ជាច្រើន​បាន​សម្ដែង​ភាព​ភ្ញាក់ផ្អើ​ល​នៅ​ពេល​ឃើញ​វត្តមាន​របស់​កំពូល​តារា​សម្ដែង​ហុងកុង Stephen Chow នៅ​ក្នុង​បុណ្យ​សព​របស់​តារា​សម្ដែង Ng Man Tat។

កាល​ពី​ថ្ងៃ​ទី ៧ ខែ​មីនា​កន្លង​ទៅ​នេះ ពិធី​បុណ្យ​សព​របស់​តារា​សម្ដែង​ជើង​ចាស់​ហុងកុង Ng Man Tat ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​កោះ​ហុងកុង តាម​សាសនា​ព្រះ​យេស៊ូ។ នៅ​ក្នុង​កម្មវិធី​នេះ​ដែរ សិល្បករ និងសិល្បការិនី​ជា​ច្រើន​រូប​បាន​មក​ចូល​រំលែក​ទុក្ខ​តាំង​ពី​ពេល​រសៀល​ម្ល៉េះ។ កូន​ប្រុស​ច្បង​របស់​អតីត​តួ​រឿង និស្សិត​ផ្ដាច់​សង្ខារ​គឺ​ជា​អ្នក​រៀបចំ​ចាត់ចែង​ពិធី​បុណ្យ។

ខ្ទង់​ប្រហែ​ល​ម៉ោង​ជិត​៦ កំពូល​តារា​សម្ដែង​ប្រុស ទិន ហ្វី​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​បុណ្យ​ ជាមួយ​ប្អូនស្រី​របស់​ខ្លួន។ សិល្បករ​ ៥៨​ឆ្នាំ ពាក់​ម៉ាស និង​មួក​ដើម្បី​ការពារ​​កុំ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពេក។ បណ្ដាញ​ព័ត៌មាន Appledaily បាន​ឲ្យ​ដឹង​ថា ទិន ហ្វី​បាន​ឈរ​សញ្ជឹង​នៅ​មុខ​​មឈូស​​របស់​អតី​ត​មិត្ត​រួម​សម្ដែង​ប្រហែល​១០​នាទី ហើយ​ក៏​ប្រញាប់​ចេញ​មក​វិញ។

វត្តមាន​របស់​តួ​រឿង តុលាការ​មុខ​ដែក ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ត្បិត​មុន​នោះ មាន​ព័ត៌មាន​បង្ហើប​ប្រាប់​ថា ដោយ​សារ​មិន​ឲ្យ​ជ្រួល​ច្របល់​នៅ​កន្លែង​រៀបចំ​បុណ្យ ដូច​នេះ Stephen Chow នឹង​មិន​ចូល​រួម​ពិធី​បុណ្យ​សព​របស់​អតីត​ក្លើ​របស់​ខ្លួន​ឡើយ។ យ៉ាងណាក្ដី មនុស្ស​​ជា​ច្រើន​ជឿជាក់​ថា លោក​ទ្រាំ​មិន​បាន​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ដាច់​ចិត្ត​មក​ទាល់​តែ​បាន។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នៃ​ជីវិត​ខ្លួន Ng Man Tat និង ទិន​ ហ្វី​បាន​ជានា​គ្នា​ឡើង​វិញ ដោយ​លោក​ស្ម័គ្រ​ចិត្ត​ចេញ​ថ្លៃ​ព្យាបាល​ជំ​ងឺ​ដល់​រៀម​ច្បង​របស់​ខ្លួន​ទៀត​ផង។ មុន​ ទិន ហ្វី កំពូល​តារា​សម្ដែង​មួយ​ទៀត​គឺ លី តឺហួរ ក៏​បាន​ចូល​រួម​​ក្នុង​ពិធី​បុណ្យ​សព​នេះ​ដូច​គ្នា​៕

ប្រភព៖ Vietnamnet ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;