រឿង Vaccine Passport! ជប៉ុន គ្រោងធ្វើដូចចិន និង EU ដែរ

  • 2021-03-29 09:32:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជប៉ុន​គ្រោង​ផ្តល់​បណ្ណសម្គាល់​ការចាក់វ៉ាក់សាំង​ឌីជីថល ឱ្យពលរដ្ឋ​ដែល​បាន​ចាក់វ៉ាក់សាំង​កូវីដ១៩ ដែល​នេះ​គឺធ្វើដូចជា ចិន សហភាព​អឺរ៉ុប និង​ប្រទេសមួយចំនួនទៀត ក្នុងគោលបំណង​ជំរុញ​ការធ្វើដំណើរចេញចូលប្រទេស។

ស្របតាម​ស្តង់​ដាអន្តរជាតិ បណ្ណសម្គាល់នេះ អាច​នឹងត្រូវបាន​គ្រប់គ្រង​នៅលើកម្មវិធីទូរសព្ទ (mobile app) ដោយ​អនុញ្ញាតឱ្យ​ពលរដ្ឋ​ជប៉ុន បង្ហាញ​ភស្តុតាងនៃបណ្ណចាក់វ៉ាក់សាំងនេះ នៅពេល​ធ្វើដំណើរ​ទៅក្រៅប្រទេស។

បន្ថែមពីនេះ បណ្ណសម្គាល់ឌីជីថលជប៉ុន គឺ​នឹងផ្តល់​ឱ្យសម្រាប់​ជនបរទេស​ដែលចាក់វ៉ាក់សាំង​ក្នុងប្រទេសផងដែរ ដោយមិនខ្វល់ថាពួកគេ​បន្តស្នាក់​នៅជប៉ុន ឬត្រឡប់ទៅ​ប្រទេសកំណើត​របស់​ពួកគេ​វិញ៕

ប្រភព៖ Reuters

អត្ថបទថ្មី
;