ជយលាភី​បវរកញ្ញា​ហុងកុង​១០​រូប ដែល​អាច​បង្កើត​ក្រុម​គ្រួសារ​យ៉ាង​កក់ក្ដៅ

  • 2021-04-06 00:16:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិត​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា មាន​ជយលាភី​បវរកញ្ញា​​ហុងកុង​ចំនួន​១០​រូប ដែល​​កំពុង​ស្ថិត​នៅ​ក្នុង​ចង្កោម​ក្រុម​គ្រួសារ​ដែល​មាន​ភាព​កក់ក្ដៅ និង​សុភមង្គល​ជា​ខ្លាំង។ ស្រី​ស្អាត​​ទាំង​ប៉ុន្មាន​ជំនាន់​នេះ មាន​ដូច​​ការ​រៀបរាប់​ខាង​ក្រោម៖

១. Anita Yuen ជយលាភី​បវរកញ្ញា​ហុងកុង​ឆ្នាំ​១៩៩០

Anita Yuen បាន​រៀបការ​ជាមួយ​តារា​​សម្ដែង Julian Cheung Chi-lam កាល​ពី​ឆ្នាំ​២០០១ ហើយ​បច្ចុប្បន្ន​​ពួក​គេ​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ Morton ដែល​មាន​អាយុ​១៤​ឆ្នាំ​ហើយ។

២. Winnie Young ជយលាភី​បវរកញ្ញា​ហុងកុង​ឆ្នាំ​​១៩៩៥

ស្រី​ស្អាត Winnie Young បាន​លង់​ស្នេហ៍​បុរស​ជំនួញ​ម្នាក់​ឈ្មោះ Simon Wong ហើយ​ពួក​គេ​​បាន​សម្រេច​​​ចិត្ត​រៀបការ​នៅ​ក្នុង​ឆ្នាំ​២០០៣។ បច្ចុប្បន្ន​អ្នក​ទាំង​២​មាន​កូន​ស្រី​ម្នាក់​អាយុ​១៥​ឆ្នាំ និង​កូន​ប្រុស​ម្នាក់​អាយុ​១៤​ឆ្នាំ។

៣. Virginia Yung ជយលាភី​បវរកញ្ញា​ហុងកុង​ឆ្នាំ​​១៩៩៧

ស្វាមី​របស់ Virginia Yung ជា​អ្នក​ជំនួញ​​ម្នាក់ ហើយ​មាន​អាយុ​​ច្រើន​ជាង​នាង​ដល់​ទៅ​២០​ឆ្នាំ​ឯណោះ។ អាយុ​មិន​ចោទ​ជា​បញ្ហា​សម្រាប់​ទំនាក់​ទំនង​ស្នេហ៍​រវាង​​ប្ដី​ប្រពន្ធ​មួយ​គូ​​នេះ​ឡើយ។ Virginia មាន​កូន​ប្រុស​២​នាក់ ដោយ​ម្នាក់​អាយុ​៥​ឆ្នាំ ហើយ​ម្នាក់​ទៀត​​អាយុ​២០​ឆ្នាំ។

៤. Shirley Yeung ជយលាភី​បវរកញ្ញា​ហុងកុង​ឆ្នាំ​​២០០១

ទោះ​​ចែក​ផ្លូវ​គ្នា​ពី​មិត្ត​ប្រុស​​សល់​តែ​ខ្លួន​​មួយ ក៏​​​ Shirley Yeung នៅ​តែ​មាន​ភាព​រីករាយ​ខ្លាំង​នៅ​ក្នុង​ក្រុម​គ្រួសារ​ដដែល ជា​ពិសេស​គឺ​ការ​ដែល​នាង​អាច​​រស់នៅ​ជាមួយ​កូន​ស្រី​គួរ​ឲ្យ​ស្រឡាញ់ និង​កូន​ប្រុស​ទើប​​កើត​របស់​នាង។ ឪពុក​របស់​កូន​ស្រី Shirley Yeung មាន​ឈ្មោះ​ថា Andy Ng ប៉ុន្តែ​អត្ត​សញ្ញាណ​​ឪពុក​របស់​កូន​ប្រុស​អាយុ​១​ខួប​របស់​នាង​មិន​ត្រូវ​​បាន​បង្ហាញ​ឲ្យ​គេ​ឯង​ដឹង​នោះ​ឡើយ។

៥. Mandy Cho ជយលាភី​បវរកញ្ញា​ហុងកុង​ឆ្នាំ​​២០០៣

ក្រោយ​រៀបការ​ជាមួយ​បុរស​ជា​អ្នក​ធនាគារ​មួយ​រូប Mandy Cho បាន​បង្កើត​កូន​​ចំនួន​៣​​នាក់ ដោយ​ក្នុង​នោះ​​មាន​​ស្រី​ម្នាក់ និង​ប្រុស​២​នាក់។

៦. Tracy Ip ជយលាភី​បវរកញ្ញា​ហុងកុង​ឆ្នាំ​​២០០៥

អតីត​បវរកញ្ញា​ឯក​រូប​នេះ បាន​​ចង​ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​​ស្ថាបត្យករ​មួយ​រូប​ឈ្មោះ Raymond Zhou នៅ​ក្នុង​ឆ្នាំ​២០១៥ ហើយ​បង្កើត​បាន​កូន​ប្រុស​ចំនួន​៣​នាក់។

៧. Aimee Chan ជយលាភី​បវរកញ្ញា​ហុងកុង​ឆ្នាំ​​២០០៦

Aimee Chan បាន​​សាង​ចំណង​ស្នេហ៍​ជាមួយ​មិត្ត​រួម​អាជីព​សម្ដែង​ដូច​គ្នា​គឺ​លោក Moses Chan។ ពួក​គេ​បាន​រៀបការ​នៅ​​ឆ្នាំ​២០១៣ ហើយ​មាន​កូន​ចំនួន​៣​នាក់។

៨. Kayi Cheung ជយលាភី​បវរកញ្ញា​ហុងកុង​ឆ្នាំ​​២០០៧

ស្វាមី​របស់ Kayi Cheung ​មាន​​ឈ្មោះ​ថា Nathan Lau មុខ​របរ​ជា​គណនេយ្យករ​។ ក្រុម​គ្រួសារ​នេះ​មាន​កូន​ស្រី​ចំនួន ២​នាក់។

៩. Carat Cheung ជយលាភី​បវរកញ្ញា​ហុងកុង​ឆ្នាំ​​២០១២

Carat បាន​រៀបការ​ជាមួយ Joe Kamho ដែល​ជា​មេធាវី​​មួយ​រូប កាល​ពី​ឆ្នាំ​២០១៦ និង​បង្កើត​កូន​ប្រុស​បាន​២​នាក់។

១០. Grace Chan ជយលាភី​បវរកញ្ញា​ហុងកុង​ឆ្នាំ​​២០១៣

បច្ចុប្បន្ន Grace និង​ស្វាមី​ជា​តារា​សម្ដែង​ល្បី Kevin Cheng មាន​កូន​ប្រុស​ចំនួន​២​នាក់៕

ប្រភព៖ 8day ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;