តាមគម្រោងកម្ពុជាត្រូវការវ៉ាក់សាំងកូវីដ-១៩ ជាង ២៣លានដូស គិតត្រឹមថ្ងៃនេះកម្ពុជាមាន...

  • 2021-04-17 06:07:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វ៉ាក់សាំង SINOVAC ៥០ម៉ឺនដូសទៀតដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីប្រទេសចិនបានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី១៧ មេសាឆ្នាំ២០២១នេះ។ នេះជាវ៉ាក់សាំងមួយផ្នែកនៃតម្រូវការរបស់កម្ពុជា។

វ៉ាក់សាំង SINOVAC មកដល់កម្ពុជាកាលពីថ្ងៃទី ២៦មីនា ២០២១កន្លងទៅ
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ជាក់ថា តាមគម្រោងកម្ពុជាត្រូវការវ៉ាក់សាំងការពារជំងឺកូវីដ-១៩សរុបគឺ ជាង ២៣ លាន ដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបច្ចុប្បន្នយើងទទួលបានជាង ១១លានដូសហើយ។
ពេទ្យកំពុងមូមវ៉ាក់សាំងស៊ីណូវ៉ាក់ចាក់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋកម្ពុជាកាលពីដើមខែមេសា

លោកស្រី យក់ សម្បត្តិ បន្តថា យើងបានធ្វើការជាមួួយស្ថានទូតចិន និងបានទាក់ទងបញ្ជាទិញស៊ីណូហ្វាម ៤លានដូស និងក្រុមហ៊ុនស៊ីណូវ៉ាក់យើងបញ្ជាទិញបន្ថែមចំនួន ៥លាន ៥សែនដូសបន្ថែមសរុប ៧លាន ៥សែនដូស ឥឡូវយើងទទួលបាន ២លានដូសហើយគិតត្រឹមថ្ងៃនេះ។

អ្នកពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភ:កំពុងសាកសួរមុនយកសំណាក

យោងតាមស្ថិតិរបស់ក្រសួងសុខា ភិបាលគិតត្រឹមថ្ងៃព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ២៩១នាក់ និងមានអ្នកជាសះស្បេីយចំនួន ២៣នាក់៖

- ករណីឆ្លងជាសហគមន៍ចំនួន ២៩០នាក់

- ករណីចូលពីប្រទេសចំនួន ០១នាក់

- របាយការណ៍ករណីឆ្លងតាមបណ្តាខេត្ត

- រាជធានីភ្នំពេញចំនួន ២២៨នាក់

- ខេត្តព្រះសីហនុចំនួន ២៦នាក់

- ខេត្តកណ្ដាលចំនួន ១៤នាក់

- ខេត្តស្វាយរៀងចំនួន ០៨នាក់

- ខេត្តព្រៃវែងចំនួន ០២នាក់

សរុបករណីឆ្លងជាសហគមន៍ព្រឹត្តិការណ៍២០ កុម្ភៈ សរុបចំនួន ៥២២៨នាក់៖

- អ្នកឆ្លងសរុបចំនួន ៥៧៧១នាក់

- អ្នកជាសះស្បើយចំនួន ២៤១៦នាក់

- អ្នកកំពុងព្យាបាលចំនួន ៣៣១១នាក់

- អ្នកស្លាប់ចំនួន ៣៩ នាក់

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;