ចិន អូសទាញ​ប្រទេសអាស៊ីកណ្តាល រួមគ្នា​បង្កើត​សហប្រតិបត្តិការប្រភេទថ្មីផ្ទាល់ខ្លួន

  • 2021-05-13 01:12:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្រ្តី​ការបរទេស​ចិន លោក វ៉ាង យី បាន​អំពាវនាវឱ្យ​ចិន និង​ប្រទេស​អាស៊ីកណ្តាល បង្កើត​កិច្ចសហប្រតិបត្តិការ​តំបន់​ប្រភេទ​ថ្មីមួយ ដែល​ជាអត្តសញ្ញាណ​ផ្ទាល់ខ្លួន និង​កសាង​សហគមន៍​មួយ​ជាមួយនឹង​ការចែករំលែក​គ្នារវាង​ចិន និងអាស៊ី​កណ្តាល។ ការថ្លែងរបស់​លោក វ៉ាង យី ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​ ចិន និងអាស៊ីកណ្តាល នៅក្រុងស៊ីអាន ខេត្តសានស៊ី កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០២១។

លោក​រដ្ឋមន្រ្តី បញ្ជាក់​ថា ចិន មានឆន្ទៈ​ធ្វើការ​ជាមួយ​ភាគីពាក់ព័ន្ធ ដើម្បី​បង្កើន​ការទប់ស្កាត់ជំងឺឆ្លង និង​គ្រប់គ្រង​យន្តការ និង​កិច្ចសហប្រតិបត្តិការឱសថ ដើម្បី​ជំរុញ​សមត្ថភាព​សុខាភិបាល​សាធារណៈ។ ក្នុងនោះ គឺចិន​នឹង​ផ្តល់​ជំនួយវ៉ាក់សាំង​ទៅឱ្យ​បណ្តា​ប្រទេសអាស៊ីកណ្តាល។

លោក វ៉ាង យី សង្កត់​ធ្ងន់ថា ការចែករំលែក​បច្ចេកវិទ្យា​ និង​គ្រឿងបរិក្ខារ ទៅ​ប្រទេសក្នុងតំបន់នេះ នឹងជំរុញ​ដំណើរការ​ទំនើបកម្ម​ឧស្សាហកម្ម និងវិស័យបច្ចេកវិទ្យាខ្ពស់​បំផុត រួមមានទាំង AI និង 5G។ «យើងគួរតែបង្កើត​ការប្រើប្រាស់​ពេញលេញ​នៃ​ភូមិសាស្រ្ត ដើម្បី​ធានាការដឹកជញ្ជូនតាមផ្លូវដែក ចិន-អឺរ៉ុប និង​ ចិន-កៀស៊ីស្ថាន-អ៊ូបេគីស្ថាន និងបង្កើនល្បឿន​សាងសង់ផ្លូវដែក​ឆ្លងប្រទេស»៕

ប្រភព៖ CGTN

អត្ថបទថ្មី
;