រដ្ឋមន្រ្តីការបរទេស​ហុងគ្រីថា​ បើ​ចាត់ទុក​វ៉ាក់សាំងចិន​ជានយោបាយ​ គឺ​មិនគោរពជីវិត

  • 2021-06-03 03:28:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Peter Szijjarto រដ្ឋមន្រ្តី​ការបរទេស និងពាណិជ្ជកម្មហុងគ្រី បាន​បញ្ជាក់​ថា វ៉ាក់សាំង​មិនមែន​ជាបញ្ហា​ភូមិសាស្រ្ត​នយោបាយ​ទេ ប៉ុន្តែ​ជាឧបករណ៍​សង្គ្រោះជីវិត។ ប្រសិនបើ​មាន​នរណាម្នាក់​សួរ​ដេញដោល​ពីកិច្ចសហប្រតិបត្តិការ​វ៉ាក់សាំង ហុងគ្រី-ចិន នោះគឺពួកគេ​មិនគោរព​ជីវិត​ឡើយ។ ការ​ថ្លែងនេះ ក្នុងកិច្ចសម្ភាសន៍មួយ អំឡុងពេល​លោកទស្សនកិច្ចនៅក្រុង Guiyang ខេត្ត Guizhou ប្រទេសចិន។

ជាមួយគ្នានេះ លោក Peter Szijjarto បាន​អរគុណ​ចិន​ដែល​បញ្ជូនវ៉ាក់សាំងកូវីដ១៩ ទៅហុងគ្រី​ទាន់ពេល ដែល​បានជួយការពារ​អាយុជីវិត​ប្រជាជន​ហុងគ្រី។

លោក​បន្តថា កិច្ចសហប្រតិបត្តិការ​វ៉ាក់សាំង​រវាងហុងគ្រី និងចិន គឺជាការទិញ និងលក់ ប៉ុន្តែ​ប្រទេសលោក​ចង់ចូលរួម​ជាផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​បច្ចេកវិទ្យា​ទ្វេភាគី ដោយ​ការផលិត​វ៉ាក់សាំង​ចិន ក្នុង​រោងចក្រ​ប្រទេស​ហុងគ្រី៕

ប្រភព៖ CGTN

អត្ថបទថ្មី
;