កម្ពុជាមានកណ្តុរ ៥៧ក្បាលសំរាប់បម្រើប្រតិបត្តិការបោសសំអាតមីន

  • 2021-06-07 03:41:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Michael Heimanប្រធានអង្គការAPOPOប្រចាំតំបន់និងនៅកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ លើកិច្ចសហប្រតិបតិ្តការវាងកំលាំងស៊ីម៉ាក់និងអង្គការ APOPO ក្នុងការអនុវត្តបច្ចេកទេសបោសសំអាតមីនដោយសត្វកណ្តុរ ការស្រាវជ្រាវបច្ចេកទេសដោយសុនខ និងការជាវសុនខស៊ីម៉ាក់យកទៅប្រតិបតិ្តការនៅក្រៅប្រទេស។

លោក ហេង រតនា បានបញ្ជាក់ថា កណ្តុរ Magawa ដែលទទួលពានជើងឯកនៅប្រទេសអង់គ្លេសនោះបានដាក់ឱ្យចូលនិវត្តន៍ដោយបញ្ហាអាយុនិងសុខភាព ហើយ Magawa រក្សាទុកឱ្យសំរាកនៅទីតាំងស៊ីម៉ាក់ខេត្តសៀមរាប។ បច្ចុប្បន្ននេះ អង្គភាពស៊ីម៉ាក់និង APOPO សហការប្រើប្រាស់កណ្តុរចំនួន ៥៧ក្បាលសំរាប់បម្រើប្រតិបត្តិការបោសសំអាតមីនដែលក្នុងនោះកំពុងប្រតិបតិ្តការចំនួន ៣៤ក្បាល ដាក់ចូលនិវត្តន៍ចំនួន ៥ក្បាល និងកំពុងហ្វឹកហ្វឹនចំនួន ១៨ក្បាល។

ដោយឡែកសុនខដែលបានបញ្ជូនពីអង្គភាពស៊ីម៉ាក់ទៅបំរើការនៅប្រទេសស៊ូដង់ខាងត្បូង ប្រទេសអង់ហ្គោឡា និងប្រទេសតួកគីនោះបានបំពេញប្រតិបតិ្តការយ៉ាងល្អប្រសើរ ហើយខាងអង្គការ APO-PO បានស្នើសុំជាវសុនខមួយចំនួនបន្ថែមទៀតពីស៊ីម៉ាក់ដើម្បីយកទៅប្រតិបតិ្តការនៅប្រទេសមួយចំនួនផេ្សងទៀត។

ទន្ទឹងនឹងនេះដែរ លោក Michael Heiman បានបញ្ជាក់ពីលទ្ធភាពក្នុងការទទួលជំនួយពីប្រទេសប៊ែលហ្សិកក្នុងការគាំទ្រកិច្ចប្រតបតិ្តការរបស់អង្គភាពស៊ីម៉ាក់ក្នងរយ:ពេល ៥ឆ្នាំ ២០២២-២០២៦ ហើយគោលដៅសំខាន់របស់គំរោងត្រូវបន្តអនុវត្តនៅទិសខេត្តព្រះវិហារ ជាពិសេសតំបន់ប្រាសាទព្រះវិហារ៕

ប្រភព៖ ​ហ្វេសប៊ុកលោក ហេង រតនា

អត្ថបទថ្មី
;