សម្តេច ហ៊ុន សែន ប្រាប់ឱ្យពលរដ្ឋ​លះបង់​បំណង​ចង់ធ្វើអាជីវកម្ម​រ៉ែមាស​លក្ខណៈគ្រួសារ ឬខ្នាតតូច

  • 2021-06-14 01:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​អំពាវនាវឱ្យ​ប្រជាពលរដ្ឋ​លះបង់​នូវបំណង​ចង់ធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈ​គ្រួសារ ឬជាលក្ខណៈ​ខ្នាតតូចបន្តទៀតទៅ។

យោងតាម​សារលិខិត​របស់​សម្តេចតេជោ ចុះកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ​២០២១ បាន​រៀបរាប់ថា អាជីវកម្មរ៉ែមាស គឺជាអាជីវកម្ម​ដែលត្រូវការ​វិនិយោគ​ប្រកបដោយវិជ្ជាជីវៈ និងបច្ចេកវិទ្យា​ពិតប្រាកដ មិនមែន​គ្រប់គ្នា​ចេះតែអាច​ធ្វើការអភិវឌ្ឍបាននោះទេ។

សម្តេច​មិនលើកទឹកចិត្ត​ឱ្យសាធារណជន​ទាំងឡាយ​ចាប់យករបរអាជីវកម្មរ៉ែមាសនេះឡើយ ព្រោះថាវាជាអាជីវកម្ម​ដែលមានគ្រោះហានិភ័យខ្លាំង ត្រូវការដើមទុន​ច្រើន និង​ជំនាញ​ពិតប្រាកដ។ អាជីវកម្ម​ជាលក្ខណៈ​ប្រពៃណី ដូចជាការរែង ចម្រាញ់​យកមាស​ដោយដៃ​ជាលក្ខណៈ​គ្រួសារ​បានបាត់បង់​ស្ទើរតែទាំងស្រុង​ទៅហើយ រីឯ​ជម្រករ៉ែមាស​ដែលមានលក្ខណៈ​សមស្រប​សម្រាប់​ការធ្វើអាជីវកម្ម​ជាលក្ខណៈ​គ្រួសារ​ក៏ពុំមានច្រើនដែរ។

សម្តេច ហ៊ុន សែន បញ្ជាក់ទៀតថា ការធ្វើអាជីវកម្ម​ទ្រង់ទ្រាយ​តូចៗបែបនេះ ក៏មិនអាចផ្តល់​ផលចំណេញ​ដល់ប្រជាពលរដ្ឋបានដែរ ផ្ទុយទៅវិញ​អាជីវកម្មប្រភេទនេះបង្ក​នូវផលប៉ះពាល់បរិស្ថាន​ និងគ្រោះថ្នាក់ផ្សេងៗទៀតផង៕

អត្ថបទថ្មី
;