ចិនគ្រោង​ចាក់វ៉ាក់សាំងប្រភេទ​នេះ បន្ថែម​លើការចាក់ Sinovac ឬ Sinopharm

  • 2021-06-14 04:28:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកស្រាវជ្រាវចិន គ្រោង​សិក្សា​អំពី​ការចាក់វ៉ាក់សាំង​ CanSino ធ្វើជាដូស​ទី៣ សម្រាប់ចាក់បន្ថែម​លើអ្នកដែលចាក់ Sinovac ឬ Sinopharm គ្រប់២ដូសរួច ដើម្បី​បង្កើនប្រសិទ្ធភាពប្រឆាំង​នឹងកូវីដ១៩។

គម្រោងសាកល្បង​នេះ នឹង​ធ្វើលើមនុស្ស​ស្ម័គ្រចិត្ត​ ៣០០នាក់ អាយុចាប់ពី ១៨ ដល់ ៥៩ឆ្នាំ។ អ្នកដែលចូលរួម មិនខ្វល់ថា ពួកគេ​ចាក់បាន​ដូសទី១ ឬបានគ្រប់២ដូសឡើយ ពោលគឺ​នឹងទទួលបាន​ការចាក់ CanSino បន្ថែម​១ដូសទៀត។

គួរដឹងថា គេកំពុងជ្រើសរើស​អ្នកស្ម័គ្រចិត្តចូលរួមក្នុងគម្រោងនេះ ដែល​ឧបត្ថម្ភដោយ​អាជ្ញាធរ​គ្រប់គ្រងជំងឺឆ្លង​ខេត្តជាំងស៊ូ៕

ប្រភព៖ Reuters

អត្ថបទថ្មី
;