បើថ្ងៃអនាគត​​មានផ្ទុះ​ជំងឺរាតត្បាត​ថ្មីទៀត ប្រទេសទាំង៧នេះ ​នឹង​ផលិតវ៉ាក់សាំងឱ្យទាន់ពេល ១០០ថ្ងៃ

  • 2021-06-14 06:31:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស G7 បាន​យល់ស្របគ្នា​ថា ក្នុងករណីមានការផ្ទុះជំងឺរាតត្បាត​ថ្មីមួយទៀត ពួកគេ​នឹង​ចាត់វិធានការ​យ៉ាងរហ័ស ដើម្បីផលិតវ៉ាក់សាំង​ ធ្វើតេស្ត និងព្យាបាល ត្រឹមរយៈពេល ១០០ថ្ងៃ។ នេះបើតាម​សេចក្តីប្រកាស​រួម Carbis Bay របស់​ប្រទេស G7។

ជាមួយគ្នានេះ ប្រទេស G7 ក៏បាន​សន្យា​ពង្រឹង​ចារកម្មសកល សម្រាប់​អង្កេតមើល​ជំងឺឆ្លងដ៏គ្រោះថ្នាក់​នាពេលអនាគត​ផងដែរ ក្នុងនោះ​យល់ព្រមរួមគ្នាឱ្យ​ស៊ើបអង្កេត​រកមូលហេតុ​នៃការផ្ទុះ​ជំងឺកូវីដ១៩ ដែល​អាមេរិក​តែងតែចោទថា មានប្រភពមកពីមន្ទីរសោធន៍​ក្រុងវូហាន។

ចំពោះ​វ៉ាក់សាំងកូវីដ១៩ ក្រុមប្រទេស G7 បាន​សន្យាថា​នឹងផ្តល់​វ៉ាក់សាំងបន្ថែម ១ពាន់លានដូស ទាំងតាមរយៈការផ្គត់ផ្គង់ឱ្យ ឬផ្តល់ហិរញ្ញវត្ថុបន្ថែម ទៅកូវ៉ាក់ ក្នុងរយៈពេល ១២ខែក្រោយ៕

ប្រភព៖ theguardian

អត្ថបទថ្មី
;