G7 សន្យាផ្តល់វ៉ាក់សាំង តែ WHO ព្រមាន​រឿងនេះ​ជាមុន

  • 2021-06-15 02:02:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមប្រទេស G7 បានសន្យាផ្តល់វ៉ាក់សាំង ១ពាន់លានដូស ដើម្បីចែកចាយ​ទៅកាន់ពិភពលោកពិសេស​ប្រទេសក្រីក្រ នៅឆ្នាំក្រោយ ប៉ុន្តែអង្គការសុខភាព​ពិភពលោក (WHO) បាន​ព្រមាន​ថា ការឆ្លងរាលដាលជំងឺកូវីដ១៩ កំពុងចរាចរលឿនជាងវ៉ាក់សាំងហ្នឹងទៀត។

ចំពោះ​វ៉ាក់សាំង ១ពាន់លានដូសនេះ អង្គការ WHO ថាវាមាន​ចំនួនតិចតួចណាស់ ពោលគឺ​ត្រូវការរហូតដល់ជាង ១១ពាន់លានដូសឯណោះ។

លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បាន​ថ្លែងថា៖ «នេះជាការជួយដ៏ធំមួយ ប៉ុន្តែយើង​ត្រូវការ​ថែមទៀត ហើយយើងត្រូវការ​កាន់តែលឿន។ ឥឡូវនេះ វីរុស​កូវីដ១៩ កំពុង​ធ្វើដំណើរ​លឿនជាង​ការចែកចាយវ៉ាក់សាំង»។

លោកបន្តថា៖ «មនុស្សជាង ១ម៉ឺននាក់​បានស្លាប់​ជាងរៀងរាល់ថ្ងៃ សហគមន៍​ទាំងនេះ​ត្រូវការ​វ៉ាក់សាំង ហើយត្រូវការឥឡូវនេះ មិនមែនឆ្នាំក្រោយទេ»៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;