លេខ​ពិសេស​ផ្ទាល់​ខ្លួន​ ​ដាក់​ឈ្មោះ​ខ្លួន​ឯង​ហេីយ​ពេល​ប្តូរ ឬ​លក់​រថយន្ត​ត្រូវ​ធ្វើ​ដូចម្តេច?​

  • 2021-06-15 07:40:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​សម្រាប់ផ្លាកលេខពិសេសផ្ទាល់ខ្លួន នៅពេលដែលប្តូររថយន្តឬចង់លក់ អ្នកអាចស្នើសុំរក្សាលេខពិសេសផ្ទាល់ខ្លួនដើម្បីទុកបំពាក់លើរថយន្តថ្មីបានការរក្សាទុកដែលមានសុពលភាពចំនួន ៩០ ថ្ងៃ។

​ក្នុងពិធីដាក់លក់ជាផ្លូវការនូវផ្លាកលេខពិសេសនាថ្ងៃទី ៧ ខែមករា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា៖ «រាល់ការទិញផ្លាកលេខពិសេសនេះ ក្នុងករណីទិញទុកអនុញ្ញាតត្រឹមរយៈពេល ៩០ ថ្ងៃដើម្បីយករថយន្តមកចាប់ផ្លាកលេខ។ បើលើសពី៩០ថ្ងៃ ផ្លាកលេខនេះនឹងចូលទៅក្នុងប្រព័ន្ធវិញ។»

សូមចូលមើល​តម្លៃទិញលេខ ឬចុះបញ្ជី ចុចនៅទីនេះបាន

រំឭកផងដែរថា ផ្លាកលេខរថយន្តពិសេស គឺអាចដាក់ឈ្មោះខ្លួនឯង ឬដាក់តាមចិត្តចង់ ព្រមទាំងអាចកាន់កាប់មួយជីវិតនោះ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនបើកលក់ជាផ្លូវការហើយ គឺចំខួប៤១ឆ្នាំថ្ងៃដែលពលរដ្ឋរស់រានមានជីវិតឡើងវិញ។ ផ្លាកលេខពិសេសនេះ មានតម្លៃចន្លោះពី ២ លានរៀលរហូតដល់ ១ ពាន់លានរៀល៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;