ក្រុមណាខ្លះ​ហើយ ដែល​បាន​កក់កៅអី​នៅវគ្គ ១៦ក្រុមចុងក្រោយ EURO 2020?

  • 2021-06-22 01:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិតត្រឹមថ្ងៃនេះ ពូលចំនួន៣ នៅក្នុងវគ្គសន្សំពិន្ទុនៃពានរង្វាន់ EURO 2020 បាន​បញ្ចប់ហើយ និង​សល់ពូល៣ ត្រូវប្រកួត​១លើកចុងក្រោយ ប៉ុន្តែគឺបាន​រកឃើញ​ក្រុមចំនួន១១ហើយដែលបានឡើងដល់វគ្គ ១៦ក្រុមចុងក្រោយរួមមាន៖

  • ពូល A៖ អ៊ីតាលី លេខ១ មាន៩ពិន្ទុ និងវែលលេខ២ មាន៤ពិន្ទុ។ ស្វីស លេខ៣ មាន៤ពិន្ទុ ក៏បានឡើងដែរ ដោយបាន​ស្ថិតក្នុងចំណោមក្រុមលេខ៣ ល្អបំផុត ដោយស្វ័យប្រវត្តិ។

  • ពូល B៖ បែលហ្សិក លេខ១ មាន ៩ពិន្ទុ និងដាណឺម៉ាក លេខ២ មាន៣ពិន្ទុ។

  • ពូល C៖ ហូឡង់ លេខ១ មាន ៩ពិន្ទុ និងអូទ្រីស លេខ២ មាន ៦ពិន្ទុ។

ចំណែក​ក្រុម ៤ទៀត ក៏បានឡើងដោយស្វ័យប្រវត្តិដែរ រួមមាន ឆែក, អង់គ្លេស, ស៊ុយអែត និងបារាំង ទោះ​នៅមួយប្រកួតទៀតក៏ដោយ៕

អត្ថបទថ្មី
;